ភ្នំពេញ៖ តម្លៃប្រេងឥន្ធនៈនៅលើទីផ្សារក្នុងខែកញ្ញានេះឡើងថ្លៃ។ ក្រសួងពាណិជ្ជកម្មកម្ពុជា បានកម្រិតឲ្យសា្ថនីយ៍ប្រេងឥន្ទនៈនានា នៅទូទាំងប្រទេសកម្ពុជា លក់ថ្លៃខ្ពស់បំផុតសម្រាប់ សាំងធម្មតាថ្លៃ ៣,៩០០រៀល និងប្រេងម៉ាស៊ូតតម្លៃ ៤,០៥០ រៀល ក្នុង ១លីត្រ។
នេះបើយោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨។ ការកំណត់តម្លៃប្រេងឥន្ទនៈនេះ មានសុពលភាពចន្លោះពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨។ ផ្អែកតាមការកំណត់នេះ ឃើញថា តម្លៃប្រេងឥន្ធនៈកម្ពុជា បានឡើងថ្លៃតិចតូច បើធៀបទៅនឹងការកំណត់តម្លៃ កាលពីចុងខែសីហា៕
Post Views: 275