en     km
en     km

ដំណឹងជ្រើសរើសអ្នកស្ម័គ្រចិត្ត-ផ្នែកទីផ្សារ

Share

អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា ជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយ មិនរក
ប្រាក់ចំណេញ ដែលប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និង ទំនើបឌីជីថល់ រួមទាំងកម្ម
វិធីអប់រំតាមសហគមន៍ ដើម្បីរួមចំណែកលើក ស្ទួយសមភាពយេនឌ័រ តួនាទី និង តម្លៃ
ស្ត្រីនៅក្នុងគ្រួសារ សហគមន៍ និង សង្គមជាតិ ។
អង្គការមណ្ឌលព័ត៌មានស្តីកម្ពុជាត្រូវការជ្រើសរើសអ្នកស្ម័គ្រចិត្ត ចំនួន ២ នាក់ នៅផ្នែក
ទីផ្សារ ដោយមានផ្តល់ ជូនប្រាក់ឧបត្ថម្ភ ។

ភារកិច្ច
• អនុវត្តតាមផែនការ សកម្មភាពប្រចាំថ្ងៃ ប្រចាំខែ ដែលប្រធានផ្នែកដាក់ឲ្យ ។
រៀបចំ និងបញ្ជូនព័ត៌មានផ្សេងៗ អំពីសេវាកម្មរបស់មណ្ឌលព័ត៌មានកម្ពុជាស្ត្រី
កម្ពុជា ទៅអតិថិជន ។
• ទំនាក់ទំនង និង បន្តទាក់ទងដោយផ្ទាល់ ឬ តាមទូរស័ព្ទ ទៅអតិថិជនចាស់ ថ្មី ។
ស្វែងរកអតិថិជនថ្មី និង ទៅជួបអតិថិជន ។
តម្រូវការ និង លក្ខណៈសម្បត្តិ
• យ៉ាងតិចណាស់ជានិស្សិតកំពុងសិក្សាឆ្នាំទី ២ ផ្នែកទីផ្សារ ពាណិជ្ជកម្ម ឬ មុខ
ជំនាញដែលពាក់ព័ន្ធ ។
• មានអត្តចរិតសុភាពរាបសារ រួសរាយរាក់ទាក់ ឧស្សាហ៍ព្យាយាម
ចូលចិត្តអភិវឌ្ឍខ្លួន ។
មានគំនិតច្នៃប្រឌិត យល់ដឹងទូលំទូលាយ និង ឥរិយាបទវិជ្ជមានលើផ្នែកលក់ ឬ
ទីផ្សារ ។
• មានជំនាញកុំព្យូទ័រ Word, Excel, Power Point និង ចេះប្រើ Internet, Email ។

សញ្ជាតិកម្ពុជា ដែលមានភាសាកំណើតជាភាសាខ្មែរ ។
មានអាយុចាប់ពី ១៨ ដល់ ២៥ ឆ្នាំ និង ចេះភាសាអង់គ្លេស ដែលអាចអាន និង សរសេរ ។
បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេបដែលមានបិទរូបថត
បច្ចុប្បន្ន មកអង្គការ មណ្ឌលព័ត៌មានស្ត្រីកម្ពុជា អាសយដ្ឋានផ្ទះលេខ ២០ ផ្លូវ២៣៥ ភូមិ
ថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានី ភ្នំពេញ ឬ តាមរយៈអឺមែល http://[email protected]

ព័ត៌មានលំអិតសូមមើលវេបសាយ https://wmc.org.kh និង ទំព័រហ្វេសប៊ុកវិទ្យុ
ស្ត្រី Women’s Radio Announcement Marketing Volunteer _ Khmer March 2022
ទូរសព្ទទំនាក់ទំនង ៖ 069 848 013 / 011 780 510
កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃសុក្រ ទី ២៥ ខែ មីនា ឆ្នាំ ២០២២ វេលាម៉ោង
៥ ល្ងាច ។

Share

ព័ត៌មានទាក់ទង