ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចហៅថា សន្តិសុខមនុស្សជាតិនូវថវិការជាង ២៤ ម៉ឺន ៧ ពាន់ដុល្លារ ដើម្បីអភិវអឌ្ឍន៍វិស័យអាទិភាពនៅតាមសហគមន៍នៅក្នុងប្រទេស កម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សា្ថនទូតជប៉ុនប្រចាំនៅកម្ពុជា ផ្សព្វផ្សាយនៅថ្ងៃ សុក្រទី១០ កុម្ភៈ។
ដោយឡែកមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តពោសាត់ ទទួលបានថវិកា ជាង ៨២,០០០ ដុល្លារ សម្រាប់គម្រោងស្តារឡើងប្រព័ន្ធធារាសាស្ត្របឹងកន្សែង។
សេចក្តីប្រកាសព័ត៌មាននេះ បានបញ្ជាក់ថា កិច្ចសន្យាផ្តល់ជំនួយនេះ នឹងត្រូវចុះហត្ថលេខា ដោយលោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា (HORINOUCHI Hidehisa) ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជា និងតំណាងអង្គភាព ទាំង៣ខាងលើ នៅស្ថានទូតជប៉ុន នាថ្ងៃទី១៣ ខែកុម្ភៈ៕