en     km
en     km

ចាប់ពីខែមីនាដល់ខែមិថុនាឆ្នាំ២០១៨ កម្ពុជាទទួលរងនូវឥទិ្ធពលពីបាតុភូតឡានីណា

Share

យោងតាមការពិនិត្យលើស្ថានភាពសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច និងសមុទ្រចិនខាងត្បូង (ក្បែរខ្សែអេក្វាទ័រ)បានបង្ហាញថា ចាប់ពីខែមីនា ដល់ខែមិថុនា ឆ្នាំ២០១៨ ព្រះរាជាណាចក្រកម្ពុជានឹងទទួលរងនូវឥទ្ធិពលពីបាតុភូតឡានីណា ។

ការវិភាគទៅលើរបាយទឹកភ្លៀង និងកម្រិតសីតុណ្ហភាពបានបង្ហាញថា ចាប់ពីខែមីនា ដល់ខែមិថុនា ឆ្នាំ២០១៨ ទឹកភ្លៀងអាចនឹងធ្លាក់រាយប៉ាយច្រើនជាងមធ្យមភាគច្រើនឆ្នាំ រីឯសីតុណ្ហភាពអាចនឹងមានស្ថានភាពទាបជាងមធ្យមភាគច្រើនឆ្នាំ។

តាមការព្យាករណ៍របស់ក្រសួងដដែល ចាប់ពីខែមីនា និងខែមេសា ឆ្នាំ២០១៨ ដែលជារដូនៅកម្ពុជា ក្រសួងបានព្យាករណ៍អាកាសធាតុឃើញថា សីតុណ្ហភាពអប្បបរមា មាន​ពី ២៣ ទៅ២៥អង្សាសេ និងមានអតិបរមា ពី ៣៦ទៅ៣៨អង្សាសេ ។ បន្ថែមពីនេះ អាចនឹងមានភ្លៀងកក់ខែច្រើន ពិសេសនៅតំបន់វាលទំនាប និងតំបន់មាត់សមុទ្រ។

ដោឡែក រដូវវស្សាឆ្នាំនេះដែលនឹងចាប់ផ្ដើមនៅដើមសប្ដាហ៍ទី ១នៃខែឧសភា ក្រសួងបញ្ជាក់ថា តំបន់ទំនាបកណ្ដាលអាចនឹងមានភ្លៀងធ្លាករាយប៉ាយក្នុងបរិមាណពីបង្គួរទៅច្រើន។ រីឯតំបន់ខ្ពង់រាបអាចនឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងបរិមាណពីបង្គួរទៅច្រើន។ ជាពិសេសតំបន់មាត់សមុទ្រអាចនឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងប​រិមាណច្រើន។

ជារួមបាតុភូតធម្មជាតិនៅក្នុងខែមេសា ឧសភា និងខែមិថុនា ​ឆ្នាំ២០១៨ អាចនឹងមានបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្រ្ដាក់កើតឡើងច្រើន ពិសេសនៅតំបន់ទំនាបកណ្ដាល (ប៉ុន្ដែតិចជាង ឆ្នាំ២០១៧)៕

Share

ព័ត៌មានទាក់ទង