ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា បានធានារ៉ាប់រងការចំណាយទំាងអស់សម្រាប់ពិធីបុណ្យសម្តេចវិបុកបញ្ញា សុខ អាន រហូតដល់ចប់កម្មវិធីបុណ្យ។
បើយោតតាមលិខិតរបស់គណបក្សប្រជាជនកម្ពុជា ចុះកាលពីថ្ងៃទី ១៨ ខែមីនា បានធានារ៉ាប់រងរាល់ការចំណាយទំាងអស់សម្រាប់ពិធីបុណ្យសពនេះ។
លិខិតដដែល បានអះអាងថា ថវិការដែលស្នើសុំពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចំនួន ៣០០០លានរៀល ស្មើនិងប្រមាណ ៧៥,០០០ ដុល្លារដើម្បីចាត់ចែងក្នុងកម្មវិធីបុណ្យ សម្តេច សុខ អាន ត្រូវបង្វិលទៅឲ្យថវិការរដ្ឋវិញ។
សពសម្តេច សុខ អាន បានបូជានៅព្រឹកថ្ងៃទី ១៩ ខែមីនានេះ នៅមុខវត្តបទុមវតី្ត។
សម្តេច សុខ អាន បានទទួលមរណភាពនៅទីក្រុងប៉េកំាង ប្រទេសចិន ក្នុងអាយុ ៦៦ ឆ្នំា ដោយសាររោគាពាធ កាលពីថ្ងៃទី ១៥ ខែ មីនា ឆ្នំា ២០១៧៕