en     km
en     km

គ.ជ.​ប​ កូរ៉េ​ខាងត្បូង​ប្រកាស​បោះ​ឆ្នោត​ប្រធានាធិបតី​ថ្ងៃ​ទី​៩​ ឧសភា​ 

Share

​គណៈ​ក​ម្មា​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ ប្រទេស​កូរ៉េ​ខាងត្បូង​ បាន​ប្រកាស​ យក​ថ្ងៃ​ទី​៩​ ឧសភា​ ជា​ ថ្ងៃ​បោះ​ឆ្នោត​ ជ្រើសរើស​ប្រធានាធិបតី​ ជំនួស​លោកស្រី​ប៉ា​គួ​ន​ហេ​ ដែល​ ត្រូវ​បាន​ តុលាការ​ រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​នេះ​ បង្គាប់​ឱ្យ​ចាក​ចេញពី​តំណែង​ ដោយ​មានរឿង​អាស្រូវ​ បំពាន​អំណាច​រដ្ឋ​ និង​ពុក​រលួយ​។​

park-kunhey
​តុលាការ​រដ្ឋធម្មនុញ្ញ​ កាលពី​ថ្ងៃ​សុក្រ​ទី​១០​មីនា​  បាន​សម្រេច​រក្សា​សេចក្ដីសម្រេច​របស់​សភា​ ដែល​បាន​បោះ​ឆ្នោត​ដកហូត​អំណាច​របស់​អ្នកស្រី​ប៉ាក​។​

​ប្រធាន​គណៈ​ក​ម្មា​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ ប្រទេស​កូរ៉េ​ខាងត្បូង​ Kim​ Yong-deok​ បាន​និយាយ​តា​មក​ញ្ចក់​ទូរទស្សន៍​ថា​ ការ​បោះ​ឆ្នោត​ ចាំ​ត្រូវ​តែ​ធ្វើ​ឡើង​ ដើម្បី​បញ្ចប់វិបត្តិ​នយោបាយ​ ។​ 

​ក្រុមប្រឆាំង​ លោកស្រី​ប៉ាក​ ទាមទារ​ឱ្យ​នាំ​ខ្លួន​លោកស្រី​ទៅ​តុលាការ​ និង​ បាន​ទាមទារ​ឲ្យ​ចាប់ខ្លួន​លោកស្រី​នាំ​ទៅ​កាន់​តុលាការ​។​ ក្រុមប្រឆាំង​ សន្យា​ថា​ ពួក​គេ​នឹង​ប្រមូលផ្ដុំ​គ្នា​នៅ​កណ្ដាល​ទីក្រុង​សេ​អ៊ូ​ល​ ជាទី​ដែល​ពួក​គេ​ធ្លាប់​ប្រមូលផ្ដុំ​នៅ​រៀង​រាល់​ចុង​ស​ប្ដា​ហ៍​អស់​ជា​ច្រើន​ខែ​មក​ហើយ​ ដើម្បី​ដាក់​សម្ពាធ​រដ្ឋ​អាជ្ញា​ឱ្យ​ចាប់ខ្លួន​លោកស្រី​ ប៉ាក​ ។​ តែ​ខណៈ​នេះ​ក្រុម​អ្នកគាំទ្រ​អតីត​ប្រធានាធិបតី​អភិរក្ស​រូប​នេះ​ ក៏​បាន​ចេញ​តវ៉ា​ផង​ដែរ​ ។​អ្នកនាំពាក្យ​ក្រុម​បាតុករ​ គឺ​អ្នកស្រី​ ឆ​យ​ អ៊ី​ន​សុក​ និយាយ​ថា​ ក្រុម​បាតុករ​ត្រូវ​ទាមទារ​ឲ្យ​ចាប់ខ្លួន​អ្នកស្រី​ ប៉ាក ​និង​ទាមទារ​ឲ្យ​ប្រធានាធិបតី​ស្តីទី​ លោក​ វ៉ាង​ ឃ្យូ​ អាន​ ចុះ​ចេញពី​តំណែង​។​

លោកនាយក​រដ្ឋមន្ត្រី​ វ៉ាង​ បាន​ក្លាយជា​ប្រធានាធិបតី​ស្ដីទី​ នៅ​ពេល​ដែល​សភា​បោះ​ឆ្នោត​ដកហូត​អំណាច​កាលពី​ថ្ងៃ​ទី​០៩​ ខែធ្នូ​ឆ្នាំ​មុន​។​ លោក​ត្រូវ​បាន​ក្រុមប្រឆាំង​ចោទ​ថា​ ជា​មនុស្ស​របស់​ លោកស្រី​ប៉ាក​។​

​បន្ទាប់​ពី​តុលាការ​បាន​សម្រេច​រក្សា​សេចក្ដីសម្រេច​របស់​សភា​ បាន​នាំ​ឲ្យ​អ្នកគាំទ្រ​លោកស្រី​រាប់រយ​នាក់​ផ្ទុះ​កំហឹង​ ដោយ​ក្នុង​នោះ​មនុស្ស​ ២​នាក់​ ត្រូវ​បាន​គេ​សម្លាប់​ ខណៈ​ពួក​គេ​ព្យាយាម​ឆ្លងកាត់​ខ្សែត្រៀម​របស់​ប៉ូលិស​នៅ​ខាងក្រៅ​តុលាការ​។​ ចំណែក​ បុរស​វ័យ​ ៧៤​ម្នាក់​ ដែល​ចូលរួម​ក្នុង​បាតុកម្ម​នោះ​ បាន​ គាំងបេះដូង​ និង​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​។​

​ក្នុង​សំណុំរឿង​ នេះ​យ៉ាងតិច​ មនុស្ស​៤​នាក់​ ត្រូវ​បាន​ចាប់ខ្លួន​ ករណី​ពុក​រលួយ​ ហើយ​ក្នុង​នោះ​ ប្រធាន​ ក្រុមហ៊ុន​ Samsung​ ក៏​ត្រូវ​បាន​ចោទ​ ពី​បទ​ផ្ដល់​ប្រាក់​សំណូក​ ទៅ​ឱ្យ​លោកស្រី​ប៉ា​គួ​ន​ហេ​ និង​ មិត្ត​របស់​ខ្លួន​ក្នុង​គំរោង​មូល​និ​ធី​ អង្គាសប្រាក់​ ដើម្បី​មនុស្សធម៌​។​ ជា​ការ​ពិត​ លោកស្រី​ប៉ាក​ ត្រូវ​បាន​សភា​ ដកហូត​តំណែង​ លោកស្រី​រួច​ទៅ​ហើយ​៕​ Channel​ News​ Asia​  

Share

ព័ត៌មានទាក់ទង