ភ្នំពេញ៖ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទអំពាវនាវដល់ម្ចាស់ចំការទាំងអស់ឲ្យបង្កើនផលិតកម្មដំណាំស្វាយចន្ទីដើម្បីនាំចេញទៅក្រៅប្រទេស។ទន្ទឹមនឹងប្រទេសវៀតណាមសន្យាទិញស្វាយចន្ទី១លានតោនក្នុងរយៈពេល១០ឆ្នាំទៅមុខ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីណែនាំចុះកាលពីថ្ងៃទី២៥ខែមករានេះស្តីពីការជម្រុញផលិតកម្មស្វាយចន្ទីសម្រាប់បម្រើឲ្យការនាំចេញទៅក្រៅប្រទេស។
ក្រសួងណែនំា៣ចំនុចដល់មន្ត្រីជំនាញក្រោមឱវាទក្រសួងនិងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានីខេត្ត។ទី១ត្រូវពិនិត្យនិងសិក្សាសក្តានុពលជាយុទ្ធសាស្ត្រនិងកំណត់តំបន់ដាំដុះដំណាំស្វាយចន្ទីរក្នុងការជម្រុញប្រជាកសិករនិងសហគមន៍កសិកម្មផលិតនិងភ្ជាប់ទីផ្សារជាមួយសមាគមស្វាយចន្ទីវៀតណាម។
ទី២មន្ត្រីជំនាញ់របស់ក្រសួងត្រូវសម្របសម្រួលនិងសហការជិតស្និតជាមួយសមាគមស្វាយចន្ទីវៀតណាម ដើម្បីជ្រើសរើសក្រុមផលិតនិងការផ្តល់បច្ចេកទេសទំនើបដល់ក្រុមកសិករឬសមាគមកសិកម្មដើម្បីដាំដំណាំស្វាយចន្ទីរជំនួសប្រភេទដំណាំដែលផ្តល់ទិន្នផលទាប។
ចុងក្រោយមន្ទីរកសិកម្មត្រូវណែនាំនិងផ្សព្វផ្សាយដោយទូលំទូលាយដល់កសិករ សមាគមន៍កសិកម្មនិងក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចឲ្យបង្កើនផលិតកម្មបង្កើនផលិតកម្មដំណាំស្វាយចន្ទីនិងផ្សារភ្ជាប់ទំនាក់ទំនងទីផ្សារនំចេញទៅប្រទេសចវៀតណាម។
សេចក្តីណែនាំរបស់ក្រសួងនេះធ្វើឡើងបន្ទាប់ពីប្រទេសវៀតណាមសន្យាជួយវិស័យកសិកម្មកម្ពុជាដើម្បីបង្កើនទិន្នន័យរហូតដល់១លានតោនក្នុងរយៈពេល១០ឆ្នាំខាងមុខ។
បច្ចុប្បន្នកម្ពុជាមានដំណាំស្វាយចន្ទីលើផ្ទៃដីជាង១សែនហិកតានិងទទួលបានទិន្នផលសរុបជាង១សែនតោនហើយភាគច្រើននាំចេញទៅប្រទេសវៀតណាម៕