ភ្នំពេញ៖ ក្នុងចំណោមកុមារកម្ពុជាជាង៦ម៉ឺននាក់ ដែលបាននាំមកពិនិត្យនិងព្យាបាលនៅមន្ទីពេទ្យគន្ធបុប្ផាទាំងសាខានៅរាជធានីភ្នំពេញ និង ខេត្តសៀមរាប ក្នុងខែមីនានេះ មានកុមារជាង១ម៉ឺននាក់ (១១,៦០៦នាក់) កំពុងប្រឈមមុខនឹងជំងឺធ្ងន់ធ្ងរ។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរពេទ្យគន្ធបុប្ផា ដែលបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោកវេជ្ជបណ្ឌិត Beat Richner ប្រធានមន្ទីរពេទ្យ ។

របាយការណ៍ដដែលនេះបានបញ្ជាក់ ក្នុងចំណោមកុមារដែលឈឺធ្ងន់ទាំងនោះ កុមារដែលមានជំងឺរលាកខួរក្បាលធ្ងន់ធ្ងរ មានចំនួន ១៥២ នាក់ និងមានវះកាត់បេះដូង មានចំនួន១,០៦២ ករណី ។
បើតាមរបាយការណ៍របស់លោកវេជ្ជបណ្ឌិត Beat Richner បានឱ្យដឹងថា គ្រួសារអ្នកជំងឺភាគច្រើន មានជីវភាពទីទ័លក្រ ។ ហេតុនេះហើយ ទើបរាល់ការព្យាបាលទាំងអស់គឺឥតគិតថ្លៃសម្រាប់គ្រប់គ្នា៕
Post Views: 363