ភ្នំពេញ ៖ កងនាវាជើងទឹកជប៉ុនចំនួន ៣គ្រឿង នឹងមកទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី ១៦ កុម្ភៈ។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានផ្សព្វផ្សាយកាលថ្ងៃចន្ទ ម្សិលមិញ កងនាវាស្វ័យការពារជើងទឹកជប៉ុនទាំងនោះ ឈ្មោះ ម៉ាគីណាមី ស៊ីម៉ាយុគី និង អាសាយុគី ដែលដឹកនាំដោយមេបញ្ជាការកងពលធំអមការពារលេខ ១៣ របស់កងនាវាស្វ័យ ការពារជើងទឹកជប៉ុន ចូលចតនៅកំពងផែរាម ខេត្តព្រះសីហនុ នៅថ្ងៃទី ១៣ កុម្ភៈ ក្នុងដំណើរហ្វឹកហ្វឺនលើឡំហសមុទ្រ។
សេចក្តីប្រកាសដដែលបានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់កងទ័ពជើងទឹកជប៉ុន ក្នុងគោលបំណងពង្រឹងទំនាក់ទំនងមិត្តភាពរវាងជប៉ុន ជាមួយ កម្ពុជា ដែលមាននាវិកចំនួន ១១០នាក់៕