en     km
en     km

ស្ត្រីជាមាតាពិភពលោក រួមចំណែកសំខាន់អភិវឌ្ឍសេដ្ឋកិច្ច ប៉ុន្តែស្ត្រីហាក់មិនបានទទួលការគោរពសិទ្ធិ និងឱ្យតម្លៃនោះទេ

Share

អ្នកស្រី ស៊ា សាវឿនអតីតកម្មការិនីនៃរោងចក្រអេវើហ្គ្រើន ដែលបញ្ឍប់កម្មការិនីពីការងារដោយគ្មានដំណោះស្រាយ ថ្លែងអំពាវនាវឱ្យមានអន្តរាគមន៍។  WMC/Kim Chanchav

ស្ត្រីជាមាតានៃពិភពលោក ហើយបានចូលរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច គ្រួសារ និងសង្គមជាតិ ប៉ុន្តែ ស្ត្រីហាក់ដូចជាមិនបានទទួលនូវការគោរពសិទ្ធិ និងការអោយតម្លៃនោះទេ។ វិសមភាពយេនឌ័រ គឺជាផ្នែកមួយដ៏សំ ខាន់ក្នុងការ ជំរុញឱ្យមានហិង្សាលើយេនឌ័រដែលរួមបញ្ចូល ហិង្សាផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ និងផ្លូវសេដ្ឋកិច្ច ក៏ដូច ជាការកើនឡើងការ បៀតបៀន ឥតឈប់ឈរលើស្ត្រី ជាពិសេសនៅប៉ុន្មានទសវត្សចុងក្រោយនេះទាំងនៅទីក្រុង និងជនបទ។ ផ្នែកមួយដែលបណ្តាលឱ្យបញ្ហានេះបន្តកើតមាននៅកម្ពុជាគឺ បណ្តាលពីការចាក់ឫស គល់នៃប្រព័ន្ធបិតាធិបតេយ្យ និងគម្រូនៃប្រព័ន្ធសេដ្ឋកិច្ច បច្ចុប្បន្ន។ នេះបើតាមក្រុមសហគមន៍ដែលធ្វើការលើបញ្ហាសិទ្ធិស្ត្រី។

តាមសេចក្ដីប្រកាសព័ត៌មានក្រុមសហគមន៍ និងអង្គការទាំងនោះ អះអាងថា ប្រព័ន្ធបិតាធិបតេយ្យ បន្តមានអំណាច និងឥទ្ធិពលចាក់ឫស ទៅក្នុងវិស័យនានា ចាប់ពីវិស័យការងារសារធារណៈ គោលនយោបាយ និងបទដ្ឋានគតិយុត្តិ ទស្សនៈនិងមនោគមន៍ ផ្នត់គំនិតសង្គម និង សាសនារហូតមកទល់ពេលនេះ។ ប្រព័ន្ធ នេះបន្តដាក់ឱ្យស្ត្រី និងក្មេង ស្រីប្រឈមនឹងបញ្ហាជាច្រើនជាអាទិ៍ ការទទួលរងអំពើហិង្សា ការកម្រិតសិទ្ធិសេរីភាពក្នុងការ សម្រេចចិត្តចំពោះរាង្គកាយ ការកំណត់ភេទ ឬចំណង់ភេទ ជម្រើសការងារ និងប្រឈមបញ្ហាអយុត្តិធម៌នានា។

ស្ថានភាពរបស់កម្មការិនី-កម្មករ ជាពិសេសស្ត្រី បន្តប្រឈមនឹងបញ្ហាជាច្រើនដូចជា៖ បញ្ហាលក្ខខណ្ឌការងារមិនល្អ ស្ថានភាពរស់នៅមិនមានផាសុខភាព និងអសុវត្ថិភាព បញ្ហាអសន្តិសុខ និងអស្ថិរភាពការងារ ការបៀតបៀន កេងប្រវ័ញ្ច និង អំពើហិង្សាជាដើម។ ជាងនេះទៅទៀតបញ្ហាប្រាក់ចំណូលទាប វិសមាមាត្រជាមួយកំលាំងពលកម្ម ខណៈពេលដែលការ ចំណាយទៅលើការរស់នៅកើនឡើងខ្លាំងដោយសារអតិផរណា បានជម្រុញឲ្យកម្មការិនីធ្លាក់ទៅក្នុងបំណុល និងវដ្តនៃបំណុល។

អតីតកម្មការិនីនៃរោងចក្រអេវើហ្រ្គីន អឺភើរឹល (ខេមបូឌា)  ដែលមិនទាន់ទទួលបានដំណោះស្រាយសមស្របជុំវិញករណីក្រុមហ៊ុន បញ្ឈប់ពីការងារ ។  WMC/Kim Chanchav

បទដ្ឋានសង្គម និងវប្បធម៌ដែលមិនល្អ រួមទាំងវិបត្តិដែលស្តែងចេញពីសេដ្ឋកិច្ចបច្ចុប្បន្ន នាំអោយមានវិសមភាពយេន ឌ័រ ដែលដាក់សំពាធទៅលើកាសម្រេចចិត្ត ការកំណត់តួនាទី ជម្រើសការងារឬមុខរបរ ការចូលរួមក្នុងវិស័យនយោបាយរបស់ ស្ត្រី ហើយនាំអោយមាន អំពើហិង្សាលើផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ ផ្លូវសេដ្ឋកិច្ច និងការបៀតបៀនឥតឈប់ឈរលើស្ត្រី ជា ពិសេសនៅប៉ុន្មានទសវត្សចុងក្រោយនេះ ទាំងស្ត្រីនៅទីក្រុង និងជនបទផងដែរ។ នៅកម្ពុជាស្ត្រីប្រមាណ៥១ភាគរយ នៃចំនួន ប្រជាជនសរុប និងដែលបានចូលរួមចំណែកដ៏សំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងនយោបាយ ប៉ុន្តែស្ត្រីហាក់មិនបាន ទទួលនូវការគោរពសិទ្ធិ និងការឱ្យតម្លៃនោះទេ។

អ្នកប្រកបរបរផ្លូវភេទនៅតែបន្តទទួលរងការរើសអើង ការមាក់ងាយ ការរិត្បិតសិទ្ធិសេរីភាពក្នុងការប្រកបមុខរបរ ក៏ ដូចជាការដាក់ទោសព្រហ្មទណ្ឌទៅលើសកម្មភាពមួយចំនួនរបស់ពួកគាត់ ដែល ជម្រុញអោយពួកគាត់ស្ថិតនៅក្នុងអសន្តិសុខ សុវត្ថិភាពការងារ ទទួលរងនូវអំពើហិង្សា ការចាប់ខ្លួន ការឃុំខ្លួន និងការគំរាមកហែងជាដើម។ អ្នកធ្វើការនៅគ្រឹះស្ថានសេវា កម្សាន្តបន្តទទួលរងលក្ខខណ្ឌការងារកាន់តែអាក្រក់ និងការកេងប្រវញ្ញគ្រប់ទម្រង់ ពួកគាត់បន្តធ្វើការគ្មានកិច្ចសន្យាការងារ ធ្វើ ការគ្មានប្រាក់ខែ ឬប្រាក់ខែទាបខ្លាំង ការកាត់ប្រាក់ខែតាមទំនើងចិត្តរបស់ថៅកែ និងបាត់បង់អត្ថប្រយោជន៍ស្ទើរតែទាំងស្រុង ដែលមានចែងក្នុងច្បាប់ និងគោលនយោបាយ។

ផ្តោតលើបញ្ហាដែលបានរៀបរាប់ខាងលើ សមាគមមណ្ឌលព័ត៌មានកម្មករ សមាគមន៍ ក្រុមតន្ត្រីយុវវ័យនាំសារ អង្គការសកម្មភាពសង្គម ដើម្បីសហគមន៍ និងការអភិវឌ្ឍ អង្គការបណ្តាញការងារស្ត្រីរួបរួមគ្នា អង្គការ ផ្តោតលើលោកខាងត្បូង និងអង្គការសកម្មភាពប្រជាជន ដើម្បីការអភិវឌ្ឍ បានរៀបចំវេទិកាស្ត្រីក្រោមប្រធានបទ “អម្រែក ស្ត្រី” ក្នុងគោលបំណង ១)ប្រារព្ធខួបលើកទី១១៤ នៃទិវាអន្តរជាតិនារី និងរំលឹកវីរភាពស្ត្រីក្នុងការតស៊ូដើម្បីសិទ្ធិ និងសេរី ភាពសម្រាប់ស្ត្រីនៅជុំវិញពិភពលោក និង ២) ឱកាសសម្រាប់ស្ត្រី និងសហគមន៍មូលដ្ឋាន និយាយចេញពីស្ថានភាព និង តម្រូវការដើម្បីស្វែងរកដំណោះស្រាយបន្ទាន់ពាក់ព័ន្ធនឹងអំពើហិង្សា ការកេងប្រវ័ញ្ច បំណុល អសន្តិសុខស្បៀងអាហារ និង ផលប៉ះពាល់ពីបម្រែបម្រួលអាកាសធាតុ។ កម្មវិធីនេះនឹងធ្វើឡើងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ដោយរំពឹងមានអ្នកចូលរួមប្រមាណ៣០០នាក់ មកពីវិស័យផ្សេងៗគ្នា៕

Share

ព័ត៌មានទាក់ទង