en     km
en     km

កូរ៉េ​ខាងជើងដាក់​បម្រាម​ហាម​ប្រជាជន​ប្រារព្ធ​បុណ្យ​ Christmas

Share

​ ​ព្យុ​ង​យ៉ាង​ ៖​ បក្ស​កុំមុនីស​កូរ៉េ​ខាងជើង​ បាន​ប្រកាស​ហាម​ពលរដ្ឋ​របស់​ខ្លួន​អបអរសាទរ​ពិធីបុណ្យ​ Christmas​ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​២៥​ ខែធ្នូ​ ស​ប្ដា​ហ៍​ក្រោយ​នេះ​ ដោយ​ព្រមាន​ថា​ គឺ​នៅ​ថ្ងៃ​នោះ​អាច​នឹង​ផ្ទុះ​សង្គ្រាម​ ព្រោះ​ក្រុង​ព្យុះ​យ៉ាង​ត្រូវ​បាញ់​សាកល្បង​កាំជ្រួច​មួយ​លើក​ទៀត​។

​មិនតែប៉ុណ្ណោះ​ប្រទេស​ផ្ដាច់​ការ​មួយ​នេះ​ ក៏​បាន​ហាម​ពលរដ្ឋ​របស់​ខ្លួន​ទទួលទាន​គ្រឿង​ស្រវឹង​ទៀត​ផង​។​ ការ​ចេញ​បម្រាម​នេះ​ស្រប​ពេល​ដែល​ ទីក្រុង​ព្យុ​ង​យ៉ាង​ បាន​អះអាង​ថា​ ខ្លួន​ត្រូវ​ដើម្បីឆ្លើយ​តប ​ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​របស់​សហគមន៍​អន្ដរជាតិ​ ដោយ​ចាត់​ទុក​ថា​ ជា​អំពើ​រំលោភ​បំពានលើ​ខ្លួន​យ៉ាងធ្ងន់ធ្ងរ​ ព្រោះ​ការ​ដាក់​ទ​ណ្ឌ​កម្ម​អន្ដរជាតិ​នេះ​ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​ប្រជាជន​កូរ៉េ​ខាងជើង​។​

​កាលពី​ថ្ងៃ​សុក្រ​ ទី​២២​ ធ្នូ​ ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​ ដោយ​រួម​ទាំង​ រុ​ស្ស៊ី​ និង​ចិន​ ផង​ ដែល​ជា​សម្ព័ន្ធមិត្ត​របស់​កូរ៉េ​ខាងជើង​ បាន​ចូលរួម​ជាមួយ​អា​មេ​រិ​ក​ផង​ដែរ​ ដោយ​សម្រេច​ដាក់​ទណ្ឌកម្ម​មួយ​លើក​ទៀត​ ទៅ​លើ​ប្រទេស​ឯកោ​មួយ​នេះ​ ដោយ​ ហាម​ដឹក​ប្រេង​ចូល​ប្រទេស​កុម្ម​យ​នី​ស​មួយ​ឲ្យ​បាន​ ៩០​ភាគរយ​៕​

Share

ព័ត៌មានទាក់ទង