en     km
en     km

តារាចម្រៀងចាស់វស្សា ឱក សុគន្ធកញ្ញា ក្លាយជាទូតសុច្ឆន្ទៈកាយរឹទិ្ធជាតិកម្ពុជា

Share

ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥នេះ រដ្ឋមន្រ្តីក្រសួងអប់រំបានបំពាក់កន្សែង និងប្រកាសឱ្យតារាចម្រៀងលោកស្រី ឱក សុគន្ធកញ្ញា ក្លាយជាទូតសុច្ឆន្ទៈនៃកាយរឹទិ្ធជាតិកម្ពុជា។ នេះបើតាមទំព័រហ្វេសប៊ុកក្រសួងអប់រំ។

លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បំពាក់កន្សែងឱ្យតារាចម្រៀងលោកស្រី ឱក សុគន្ធកញ្ញា ក្លាយជាទូតសុច្ឆន្ទៈនៃកាយរឹទិ្ធជាតិកម្ពុជា។រូបភាពក្រសួងអប់រំ។

មូលហេតុដែលលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ សម្រេចឱ្យតារាចម្រៀងស្រីលំដាប់ប្រទេស ឱក សុគន្ធកញ្ញា ក្លាយជាទូតសុច្ឆន្ទៈកាយរឹទិ្ធជាតិកម្ពុជា ដោយសារតារាចម្រៀងស្រីចាស់វស្សារូបនេះ យល់ព្រមស្ម័គ្រចិត្តចូលរួមផ្សព្វផ្សាយសកម្មភាពកាយរឹទិ្ធជាតិកម្ពុជា សំដៅលើកកម្ពស់ការអប់រំដល់យុវជនជំនាន់ក្រោយ។ តាមរយៈសកម្មភាពរបស់លោកស្រី ឱក សុគន្ធកញ្ញា ក្នុងនាមជាទូតសុច្ឆន្ទៈនេះ លោកស្រីនឹងជំរុញឱ្យយុវជនចូលរួមការងារសង្គម ដើម្បីបង្កើនភាពធន់ និងចំណេះដឹងប្រែក្លាយជាកម្លាំងចលករចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ។

ពិធីប្រកាសឱ្យតារាចម្រៀងលោកស្រី ឱក សុគន្ធកញ្ញា ក្លាយជាទូតសុច្ឆន្ទៈនៃកាយរឹទិ្ធជាតិកម្ពុជា។ រូបភាពក្រសួងអប់រំ។

ជាការឆ្លើយតបនាឱកាសនោះ តារាចម្រៀងចាស់វស្សានៃផលិតកម្មហង្សមាសរូបនេះ បានបង្ហាញការបេ្តជ្ញាចិត្តដោយចូលរួមបំពេញភារកិច្ចដ៏មានអត្ថន័យនេះ ដើម្បីបម្រើដល់សង្គមជាតិ ក្នុងនោះមានសកម្មភាពមនុស្សធម៌ សប្បុរសធម៌ បង្ហាញគំរូនូវទង្វើល្អៗក្នុងការរស់នៅ សច្ចធម៌ គុណធម៌ សន្តិភាពផ្លូវចិត្ត ជំរុញលើកទឹកចិត្តយុវជនជំនាន់ក្រោយឱ្យក្លាយជាកូនល្អ មិត្តល្អ សិស្សល្អ និងពលរដ្ឋល្អ៕

Share

ព័ត៌មានទាក់ទង