ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងធ្វើសេចក្ដីសម្រេចករណីទីក្រុងជេរុយសាឡឹម នៅថ្ងៃចន្ទ ទី១៨ធ្នូនេះ បន្ទាប់ពី ប្រធានាធិបតីអាមេរិកដូណាល់ត្រាំបានប្រកាសទទួលស្គាល់ភាគខាងកើតនៃតំបន់ជេរុយសាឡឹមជារដ្ឋធានីនៃប្រទេសអ៊ីស្រា អ៊ែល។
ពួកមន្ត្រីការទូតនៅអង្គការសហប្រជាជាតិបាននិយាយថា សេចក្ដីព្រាងដំណោះស្រាយនេះធ្វើឡើងដោយតំណាងប្រទេសអេហ្សិប ប្រចាំនៅក្រុមប្រឹក្សាសន្តិសុខ។ សេចក្ដីព្រាងនេះបានដាក់ទៅកាន់កិច្ចប្រជុំរួចហើយ។
អ្នកការទូតដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា ភាគច្រើនរំពឹងថានឹងមានការគាំទ្រសេចក្ដីព្រាងដំណោះស្រាយនេះ ដែលជាការជំទាស់សេចក្ដីសម្រេចរបស់ សេតវិមាន។
បន្ទាប់ពីលោកត្រាំប្រកាសទទួលស្គាល់តំបន់ជេរុយសាឡឹមភាគខាងកើត ជារដ្ឋធានីនៃប្រទេសអ៊ីស្រាអ៊ែលមក ឃើញប្រទេសជាច្រើន ប្រតិកម្មជាខ្លាំងដោយចាត់ទុកសេចក្ដីសម្រេចរបស់លោកតាំ្រធ្វើអោយមានវិបត្តិជាតិសាសន៍កាន់តែធ្ងន់ធ្ងររវាងប៉ាឡេស្ទីននិង អ៊ីស្រាអ៊ែល៕ ប្រភពៈ CNA