en     km
en     km

ក្រសួងសុខាភិបាលបដិសេធការផ្សាយថាក្រសួងលុបបំបាត់បន្ទប់ថែទាំឯកជនឱ្យអស់មុនឆ្នាំ២០២៥

Share

ក្រសួងសុខាភិបាល កាលនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ម្សិលមិញ បានចេញមុខប្រតិកម្មដោយបដិសេធចោលទាំងស្រុងនូវការចុះផ្សាយមួយដែលថា ក្រសួងសម្រេចបិទ និងលុបបំបាត់សេវាឯកជន រួមមានបន្ទប់ថែទាំងជំងឺ បន្ទប់ថែទាំក្រោយពេលសម្រាល និងបន្ទប់ថែទាំពិនិត្យផ្ទៃពោះ ឱ្យអស់មុនឆ្នាំ២០២៥។

ក្រសួងសុខាភិបាលចាត់ទុកការចុះផ្សាយនេះ​គឺបំផ្លើសខុសពីការពិត និងបំភ្លៃធ្វើឱ្យសាធារណជនយល់ច្រលំ ព្រមទាំងប៉ះពាល់ដល់កិត្តិយសក្រសួង។ ការប្រតិកម្មរបស់ក្រសួងនេះដែរ ធ្វើឡើងបន្ទាប់ពី បណ្ដាញសង្គមមួយឈ្មោះ ឡុងហេង ឈៀង កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣  បានបង្ហោះសារថា ក្នុងការពង្រឹងវិស័យសុខាភិបាល ក្រសួងនឹងលុបបំបាត់សេវាបន្ទប់ថែទាំងឯកជន ដើម្បីងាកទៅពង្រឹងសេវានៅមណ្ឌលសុខភាព និងមន្ទីរពេទ្យវិញ។

យ៉ាងណាចំពោះការចុះផ្សាយនេះ ក្រសួងស្នើដល់អាជ្ញាធរមានសមត្ថកិច្ច ធ្វើការស៊ើបអង្កេតនិងចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឹងម៉ាត់ និងឆាប់បំផុត។ ជាមួយគ្នា ក្រសួងបានអំពាវនាវឱ្យសាធារណជនកុំជឿលើព័ត៌មានបំភ្លៃ និងឈប់បន្ដផ្សព្វផ្សាយ ឬចែកចាយព័ត៌មានទៅទៀត។

គួរជម្រាបថា កាលពីពេលកន្លងទៅក្រសួងសុខាភិបាលបានសម្រេចបិទមន្ទីរសម្រាកព្យាលបាល និងមន្ទីរពហុព្យាបាលឯកជនមួយចំនួនជាបន្ដបន្ទាប់ពិតមែន តែដោយសាររកឃើញថាមិនគោរពលក្ខខណ្ឌបច្ចេកទេសក្នុងវិស័យសុខាភិបាល៕

Share

ព័ត៌មានទាក់ទង