ភ្នំពេញ៖ កាលពីសប្តាហ៍មុនផ្ទះប្រជាពលរដ្ឋយ៉ាងតិច ២១ ខ្នងរងការខូចខាតរបើកដំបូល និងដួលរលំដោយសារខ្យល់កន្ត្រាក់លាយឡំភ្លៀងមួយមេធំប៉ះមកលើភូមិកំរែង និង ភូមិឈូក ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។

បើតាមរបាយការណ៍អាជ្ញាធរភូមិ បញ្ជាក់ថា ភ្លៀងលាយឡំខ្យល់កន្តាក់ កាលពីថ្ងៃទី ៣ ឧសភា បណ្តាលឲ្យផ្ទះ២១ខ្នងរងការខូចខាត។ ក្នុងនោះផ្ទះ ៦ ខ្នង រងការខូចខាតធ្ងន់ធ្ងរ ដែលមួយខ្នងដួលរលំទាំងស្រុង និង ១៥ ខ្នងផ្ទះទៀតរងការខុចខាតតិចតួច។
យោងតាមក្រសួងធនធានទឹក និងឧតុនិយម ឲ្យដឹងថា កាលពីសប្តាហ៍មុនខ្យល់កន្ត្រាក់ធ្វើខូចខាតផ្ទះប្រជាពលរដ្ឋប្រមាណ ៨០ ខ្នង និងមនុស្សម្នាក់ស្លាប់ដោយសារបាតុភូតរន្ទះបាញ់៕
Post Views: 499