ភ្នំពេញ៖ ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុស្រ្តី លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់ថា ចំនួនថ្នាក់ភាសាបារាំងនិងចំនួនសិស្សនិស្សិតសិក្សាភាសាបារាំងក្នុងកម្មវិធីអប់រំ កាន់តែមានចំនួនកើនឡើង។ ទន្ទឹមគ្នានេះ ទីផ្សារការងារសម្រាប់អ្នកចេះភាសាបារាំងក៏មានភាពទូលាយ ជាមួយឱកាសបន្តទៅសិក្សានៅប្រទេសបារាំងក៏មានច្រើនផងដែរ។
ការគូសបញ្ជាក់នេះ បន្ទាប់ពីរដ្ឋមន្រ្តីក្រសួងអប់រំកម្ពុជា និងអ្នកជំនាញការបារាំង និងជាទីប្រឹក្សាក្រសួងផ្នែកអប់រំភាសាបារាំង បានជួបប្រជុំពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការរៀន និងការបង្រៀនភាសាបារាំង និងកិច្ចការពាក់ព័ន្ធនានា”កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥។
ដើម្បីជ្រាបកាន់តែច្បាស់សូមនាង កញ្ញា លោក លោកស្រី អញ្ជើញស្តាប់កិច្ចសម្ភាសន៍រវាងលោក កែវ សុខា និងលោកជំទាវ ឃួន វិច្ឆិកា ដូចតទៅ។
លោកជំទាវ ឃួន វិច្ឆិកា។
Post Views: 8