រដ្ឋសភាកម្ពុជា កំពុងពិនិត្យទៅលើវិសោធនកម្មច្បាប់សម្ដីពីការជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងក្រុមប្រឹក្សាខណ្ឌ ដើម្បីបង្កើនអាសនៈសម្រាប់ពួកគេក្នុងការជួយពង្រឹងប្រសិទ្ធភាពការងារ ។ ការសើរើវិសោធនកម្មច្បាប់បន្ថែមនេះ ធ្វើឡើងស្របពេលដែលវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ មិនទាន់បានចូលជាធរមាននោះទេ ។ អ្នកវិភាគនយោបាយ លោក បណ្ឌិត មាស នីយល់ថា វិសោធនកម្មដោយសារតែចង់បញ្ចៀសសម្ពាធពីអន្តរជាតិ ។ លោកបណ្ឌិត ឆ្លើយតបទៅមន្ត្រីរាជរដ្ឋាភិបាល និងសភា ដែលថា វិសោធនកម្មនេះដោយសារតែភាពខ្វះចន្លោះនៃច្បាប់នោះ។សម្រាប់លោកបណ្ឌិត អាចជាចេតនា ដើម្បីឱ្យអ្នកបកស្រាយច្បាប់ពង្រីកវិសាលភាពក្នុងការបកស្រាយដើម្បីយកឈ្នះគូរបក្ខដិបក្ស ។ សូមស្ដាប់បទសម្ភាសរវាងលោក សោម លាភ ជាមួយ លោក បណ្ឌិត មាស នី ដូចតទៅ ៖
Post Views: 248