មណ្ឌលព័ត៌មានស្រ្តីកម្ពុជា ជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយ មិនរកប្រាក់ចំណេញ ដែលប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និង ទំនើប រួមទាំងកម្មវិធីអប់រំតាមសហគមន៍ ដើម្បីរួមចំណែកលើកស្ទួយសមភាពយេនឌ័រ តួនាទី និងតម្លៃស្រ្តីនៅក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិ ។
អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជាត្រូវការជ្រើសរើសបុគ្គលិកចំនួន២រូបសម្រាប់មុខដំណែង
ជំនួយការទីផ្សារ និង ជំនួយការវីដេអូ។
១- ជំនួយការទីផ្សារ
ភារកិច្ច និង ការទទួលខុសត្រូវ
- រៀបចំកុងត្រាជូនអតិថិជន ធ្វើសម្រង់តម្លៃ និងវិក័យបត្រជូនអតិថិជន
- ទំនាក់ទំនងល្អ ជាមួយអតិថិជនតាមទូរសព្ទ និងអ៊ីមែល
- ធ្វើរបាយការណ៍ និងផែនការប្រចាំខែ និងប្រចាំឆ្នាំ
- ធ្វើការងារផ្សេងៗ បន្ថែមតាមការចាត់តាំងរបស់អ្នកគ្រប់គ្រង
- ធ្វើការពេញម៉ោង ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ
តម្រូវការ និង លក្ខណៈសម្បត្តិ
- មានបរិញ្ញាប័ត្រផ្នែកទីផ្សារ ឬទំនាក់ទំនង ឬជំនាញដែលពាក់ព័ន្ធ។
- មានបទពិសោធន៍ផ្នែកទីផ្សារ យ៉ាងតិច១ឆ្នាំ។
- ចេះប្រើប្រាស់កុំព្យូទ័រ កម្មវិធី Word, Excel, Power point និង ចេះប្រើ Internet, Email ។
- មានសញ្ជាតិខ្មែរ និងមានអាយុចាប់ពី២០ឆ្នាំឡើងទៅ។
- ចេះសរសេរ និយាយភាសាអង់គ្លេស អាចទំនាក់ទំនងបាន។
- មានភាពជឿជាក់ និងទទួលខុសត្រូវក្នុងការងារ។
- មានគំនិតច្នៃប្រឌិត និងយល់ដឹងអំពីផ្នែកលក់ និងទីផ្សារ។
២-ជំនួយការផ្នែកវីដេអូ
ភារកិច្ច និង ការទទួលខុសត្រូវ
- ថត និងកាត់វីដេអូ រចនាផ្ទាំងរូបភាព បដា។ល។
- អាចធ្វើការងារនៅខាងក្រៅ ឬតាមខេត្តជាមួយក្រុមការងារបាន
- ធ្វើការងារជាមួយផ្នែកឌីជីថលដើម្បីថត និងកាត់តវីដេអូ
- និងធ្វើការងារបន្ថែមផ្សេងៗ តាមការចាត់តាំងរបស់អ្នកគ្រប់គ្រង
តម្រូវការ និង លក្ខណៈសម្បត្តិ
- មានបរិញ្ញាប័ត្រផ្នែកព័ត៌មានវិទ្យា ឬច្បាប់ ឬជំនាញពាក់ព័ន្ធ ។
- មានបទពិសោធផ្នែកវីដេអូ យ៉ាងតិច១ឆ្នាំ។
- មានចំណេះដឹងខ្លះៗ ក្នុងការប្រើប្រាស់កម្មវិធីឌីហ្សាញ ។
- ចេះភាសាអង់គ្លេសអាចទំនាក់ទំនងបាន និងភាសាខ្មែរច្បាស់លាស់ ។
- មានភាពស្មោះត្រង់ ចេះធ្វើការជាក្រុម និងលើកស្ទួយយុត្តិធម៌ក្នុងសង្គម ។
- មានចំណាប់អារម្មណ៍ក្នុងការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ វិជ្ជាជីវៈ និង ពង្រឹងសមភាពយេនឌ័រ នៅកម្ពុជា ។
- បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេប មកអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា អាសយដ្ឋានផ្ទះលេខ ២០ ផ្លូវ២៣ដេ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានី ភ្នំពេញ
តាមរយៈអ៊ីមែល [email protected] ។
- ព័ត៌មានលំអិតសូមមើលវេបសាយhttps://www.wmc.org.khនិងទំព័រហេ្វសប៊ុកវិទ្យុស្ត្រី Women’s Radio
ទូរសព្ទទំនាក់ទំនង ៖ 069 848 013 / 011 780 510
- បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមផ្ញើ ប្រវត្តិរូប សង្ខេប មកអង្គការមណ្ឌលព័ត៌មានស្រ្តី
កម្ពុជា តាមរយៈអ៊ីមែល [email protected] ។
កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ ២០២៥ វេលាម៉ោង ៥ ល្ងាច ៕
សូមអរគុណ
Post Views: 255