en     km
en     km

នាយករដ្ឋមន្រ្តីបង្ហាញភាពចាស់ទុំចំពោះការរិះគន់របស់មេដឹកនាំបក្សប្រឆាំងនៅក្រៅប្រទេសលើវិធានការពន្ធរបស់អាមេរិក

Share

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជានៅថ្ងៃនេះ បានថ្លែងសារឆ្លើយតបទៅកាន់អតីតថ្នាក់ដឹកនាំបក្សប្រឆាំងនៅក្រៅប្រទេសដោយថា វិធីសាស្រ្តឆ្លើយតបរបស់ប្រមុខដឹងនាំកម្ពុជាចំពោះមុខវិធានការដាក់ពន្ធរបស់សហរដ្ឋអាមេរិកគឺមានភាពចាស់ទុំ ពុំមែនដូចអ្វីដែលក្រុមប្រឆាំងរិះគន់នោះឡើយ។ បន្ថែមពីនេះ នាយករដ្ឋមន្រ្តីក៏ចំអកទៅកាន់ថ្នាក់ដឹកនាំបក្សប្រឆាំងចាស់វស្សានៅក្រៅស្រុកដែលថា ពួកគេចេះតែប្រើនយោបាយជាន់ពន្លិចគេងចំណេញប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ ពុំដែលចូលរួមស្ថាបនាពេលប្រទេសជួបវិបត្តិធំៗដោយប្រការនេះ ខុសពីប្រទេសផ្សេងៗដែលបក្សប្រឆាំងចេះរួមសាមគ្គីជាមួយរដ្ឋាភិបាលដោះស្រាយបញ្ហាជាតិរួមគ្នា។

ថ្លែងចំពោះមុខអ្នកចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាសមរតកតេជោនៅព្រឹកថ្ងៃទី៧ ខែមេសា​ ឆ្នាំ២០២៥នេះ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាចាត់ទុកការរិះគន់របស់លោកស្រី មួរ សុខហួរ និងលោក សម រង្ស៊ី អតីតមេថ្នាក់ដឹកនាំបក្សប្រឆាំងនៅក្រៅប្រទេសថា តែងតែប្រើវិធីសាស្រ្តគេងចំណេញនយោបាយគ្រប់ពេល ទោះបីក្នុងកាលៈទេសៈប្រទេសនិងប្រជាជនកំពុងតែរងទុក្ខក៏ដោយ។ ការលើកឡើងរបស់នាយករដ្ឋមន្រ្តីនេះ បន្ទាប់ពីលោកស្រី មួរ សុខហួរ និងលោក សម រង្ស៊ី បានចេញមករិះគន់ពីភាពយឺតយ៉ាវក្នុងការឆ្លើយតបរបស់នាយករដ្ឋមន្រ្តីកម្ពុជាចំពោះវិធានការពន្ធពីសំណាក់សហរដ្ឋអាមេរិក។

ប្រសាសន៍នាយករដ្ឋមន្រ្តី៖

សម្រាប់នាយករដ្ឋមន្រ្តី យល់ថាកម្ពុជាមានភាពចាស់ទុំក្នុងការឆ្លើយតបចំពោះការដំឡើងពន្ធទំនិញនាំចូលទៅសហរដ្ឋអាមេរិកតាមរយៈលិខិតសុំចរចាជាមួយរដ្ឋបាលរបស់លោក ដូ ណាល់ត្រាំ និងការទម្លាក់អត្រាពន្ធទំនិញនាំចូលពីអាមេរិកចូលមកកម្ពុជាពី៣៥%មកត្រឹម៥%តែប៉ុណ្ណោះលើ១៩មុខទំនិញ សរុបមាន៨៥ផលិតផល។ សម្តេ​ច ហ៊ុន ម៉ាណែត ថែមទាំងបញ្ជាក់ថា រដ្ឋាភិបាលបានត្រៀមខ្លួនមុនទុកជាស្រេចជាង ២ ខែមកម្ល៉េះ មុនពេលមានការដំឡើងបន្ទាត់ពន្ធគយលើកម្ពុជា ព្រោះក្រុមមន្រ្តីរបស់កម្ពុជាបានព្យាករណ៍ទុកថានឹងអាចកើតមានហេតុការណ៍នេះឡើង។ ជាងនេះ កម្ពុជាក៏បានត្រឹមមន្រ្តីរួចជាស្រាច់ផងដែរ នៅពេលត្រូវទៅប្រជុំបន្ទន់ជាមួយរដ្ឋបាលសហរដ្ឋអាមេរិកលើការចរចាពន្ធជាថ្មីនាពេលខាងមុខនេះ។

ប្រសាសន៍នាយករដ្ឋមន្រ្តី៖

គួររំលឹកបន្តិចថា កាលពីសប្តាហ៍មុន រដ្ឋបាលសហរដ្ឋអាមេរិករបស់លោក ដូណាល់ ត្រាំ បានប្រកាសដំឡើងពន្ធលើទំនិញនាំចូលពីប្រទេសកម្ពុជាដល់ទៅ ៤៩ ភាគរយ ដើម្បីឆ្លើយតបទៅនឹងពន្ធទំនិញដែលកម្ពុជានាំចូលពីអាមេរិកចំនួន ៩៧ភាគរយ។ ជាមួយនឹងការដំឡើងពន្ធរបស់រដ្ឋបាលអាមេរិក កម្ពុជាបានក្លាយជាប្រទេសដែលរងការដំឡើងពន្ធខ្ពស់ជាងគេធៀបនឹងប្រទេសនានាក្នុងតំបន់អាស៊ាន។ តាមការប្រកាសរបស់រដ្ឋបាលលោកត្រាំ ការដំឡើងពន្ធ ៤៩% សម្រាប់ទំនិញកម្ពុជានាំចូលសហរដ្ឋអាមេរិកនឹងចាប់ចូលជាធរមាននៅក្នុងសប្តាហ៍ក្រោយ។

ក៏ប៉ុន្តែមិនបង្អង់ឡើយប្រមុខរដ្ឋាភិបាលកម្ពុជាបានចេញលិខិតផ្ញើទៅប្រធានាធិបតីនៃសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការស្នើចរចាលើការអនុវត្តពន្ធលើការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិក។ បន្ថែមពីការសុំចរចាជាមួយអាមេរិក កម្ពុជាក៏បានបង្ហាញសុឆន្ទៈក្នុងស្មារតីនៃការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី និងការជំរុញការនាំចូលទំនិញពីសហរដ្ឋអាមេរិក នោះគឺការបន្ថយភ្លាមៗនូវអត្រាពន្ធនាំចូលសម្រាប់ ១៩ ក្រុមទំនិញ ពីអត្រាអតិបរមា ៣៥% មកត្រឹមអត្រា ៥%។

ចំពោះការសម្រេចរបស់រដ្ឋាភិបាលកម្ពុជាដែលប្រកាសជំហរយកពន្ធគយទំនិញអាមេរិកនាំចូលមកកម្ពុជាត្រឹមតែ៥%នេះ បានធ្វើឱ្យមជ្ឈដ្ឋានអ្នកវិភាគសេដ្ឋកិច្ចនានាបានសាទរ ដោយថានេះជាកាយវិការទន់ភ្លន់ចំពោះមុខស្ថានការណ៍ដ៏តឹងតែងនេះ៕

 

Share

ព័ត៌មានទាក់ទង