en     km
en     km

ប្រធានបក្សជំនាន់ថ្មី៖រដ្ឋាភិបាលគួរទទួលមតិគ្រប់មជ្ឈដ្ឋានជាទុនចរចាស្របពេលអាមេរិកទុកពេល៩០ថ្ងៃមិនអនុវត្តពន្ធថ្មី

Share

ភ្នំពេញ៖ បញ្ហាបំបិទសំឡេងបក្សប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ សិទ្ធិសេរីភាពបញ្ចេញមតិនៅកម្ពុជា នៅតែជាក្តីកង្វល់សម្រាប់អ្នកនយោបាយចាស់វស្សាលោក មាជ សុវណ្ណារ៉ា ដែលលោកចង់ឱ្យរដ្ឋាភិបាលគិតគូរកែលម្អឡើងវិញក្នុងអំឡុងពេល ៩០ថ្ងៃនៃការពន្យារពេលមិនអនុវត្តពន្ធថ្មីពីអាមេរិក។ រយៈពេល ៩០ថ្ងៃនេះ ប្រធានគណបក្សជំនាន់ថ្មី ក៏ចង់ឃើញរដ្ឋាភិបាលបង្កើតជំនួប ដែលមានគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធចូលរួម ទាំងបក្សក្រៅរដ្ឋាភិបាល អង្គការសង្គមស៊ីវិល អង្គទូតនានា ដើម្បីសំយោគធាតុចូលក្នុងការកែលម្អប្រជាធិបតេយ្យ សិទ្ធិមនុស្ស ដ្បិតសហរដ្ឋអាមេរិកមិនភ្លេចឡើយឱ្យដៃគូពាណិជ្ជកម្មរបស់ខ្លួនអនុវត្តប្រជាធិបតេយ្យ​ និងសិទ្ធិមនុស្ស។

ទស្សនទានពីជ្រុងមួយរបស់លោក មាជ សុវណ្ណារ៉ា នេះ បន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសមិនអនុវត្តការដំឡើងពន្ធថ្មីលើប្រទេសចំនួន៧៥ និងបានទម្លាក់ពន្ធនាំចូលពីប្រទេសទាំងនោះត្រឹម១០%ក្នុងរយៈពេល៩០ថ្ងៃ។

ដើម្បីជ្រាបកាន់តែច្បាស់សូមនាង កញ្ញា លោក លោកស្រី អញ្ជើញស្តាប់កិច្ចសម្ភាសន៍ដូចតទៅ។

Share

ព័ត៌មានទាក់ទង