ប្រភពរូបភាពពី អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែ មេសា ឆ្នាំ២០២៥ នគរបាលបានបង្ក្រាបល្មើសគ្រឿងញៀន ចំនួន ៣៥៤ ករណី ក្នុងនោះមានការឃាត់ខ្លួនមនុស្សចំនួន ៩០៨នាក់។ នេះបើតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
ក្នុងខែមេសា ឆ្នាំ២០២៥កន្លងទៅ លទ្ធផលនៃការបង្ក្រាបបទល្មើសគ្រឿងញៀនមានចំនួន ៣៥៤ ករណី ដោយមានការឃាត់ខ្លួនមនុស្សចំនួន៩០៨នាក់។ ចំណែក សម្ភារ មធ្យោបាយ និង ឧបករណ៍ផលិតកែច្នៃគ្រឿងញៀន ដែលសមត្ថកិច្ចដកហូតបានពេលបង្ក្រាបបទល្មើសគ្រឿងញៀន ត្រូវសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងរាជធានី-ខេត្ត។
ចំនួនមនុស្សពាក់ព័ន្ធនឹងគ្រឿងញៀននេះ ត្រូវបាននគរបាលបង្ក្រាបល្មើសគ្រឿងញៀន បញ្ជូនទៅកាន់សាលាដំបូងរាជធានី-ខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ បើតាមអគ្គស្នងការនគរបាលជាតិ ក្រៅពីលទ្ធផលកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន សមត្ថកិច្ច ក៏បានខិតខំធ្វើសកម្មភាពក្នុងផ្នែកផ្សេងៗទៀត ដើម្បីទប់ស្កាត់ការចរាចរណ៍ និងការប្រើប្រាស់គ្រឿងញៀននៅកម្ពុជា៕