en     km
en     km

លោក​ មាជ​ សុវណ្ណារ៉ា៖កម្ពុជាត្រូវធ្វើឱ្យប្រសើរនូវប្រជាធិបតេយ្យនិងសិទ្ធិសេរីភាពទើបការចរចារឿងពន្ធជាមួយអាមេរិកបានផលល្អ

Share

ភ្នំពេញ៖ នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុស្រ្តីជុំវិញការអនុវត្តគោលនយោបាយពន្ធថ្មីរបស់សហរដ្ឋអាមេរិកចំពោះកម្ពុជា ប្រធាន​គណបក្ស​ជំនាន់​ថ្មី ​លោក​ មាជ​ សុវណ្ណារ៉ា បានសង្កត់ធ្ងន់ជាច្រើនដងរឿងគោរពប្រជាធិបតេយ្យ និងគោរពសិទ្ធិសេរីភាពនៅកម្ពុជា។ លោកថា រដ្ឋាភិបាលកម្ពុជាត្រូវកែប្រែឥរិយាបថឱ្យល្អឡើងវិញ លើការអនុវត្តការគោរពសិទ្ធិសេរីភាព និងប្រជាធិបតេយ្យ ដើម្បីធានាធ្វើយ៉ាងណាឱ្យការកិច្ចចរចានាពេលខាងមុខជាមួយអាមេរិកអាចទទួលបានលទ្ធផលជាវិជ្ជមាន ព្រោះសហរដ្ឋអាមេរិកត្រូវការឱ្យប្រទេសដៃគូពាណិជ្ជកម្មគោរពសិទ្ធិសេរីភាព និងប្រជាធិបតេយ្យដូចដែលអ្វីបានសន្យា។

ដើម្បីជ្រាបកាន់តែច្បាស់សូមនាង កញ្ញា លោក លោកស្រី អញ្ជើញស្តាប់កិច្ចសម្ភាសន៍រវាងលោក កែវ សុខា និងលោក មាជ សុវណ្ណារ៉ា ដូចតទៅ។

Share

ព័ត៌មានទាក់ទង