en     km
en     km

លោក ឆេង សំបូរ៖ អ្នកចូលរួមយុទ្ធនាការហែលទឹកទន្លេ១២០គីឡូម៉ែត្រចង់ដឹងទុក្ខលំបាកនៃការរស់នៅរបស់សត្វផ្សោត

Share

ភ្នំពេញ៖ អ្នកចូលរួមក្នុងយុទ្ធនាការហែលទឹកទន្លេមេគង្គចម្ងាយ ១២០ គីឡូម៉ែត្រក្នុងខេត្តស្ទឹងត្រែង បានចាប់ផ្តើមហើយនៅថ្ងៃទី១៧ ខែមីនា នេះ ដោយបានហែលកាត់ទីតាំងមានកម្លាំងទឹកហូរកួចត្របាញ់ខ្លាំង ហែលកាត់កន្លែងមានគល់ដើមឫស្សីងាប់ៗក្នុងទឹក និងហែលកាត់ទីតាំងមានដុំថ្មដោយអន្លើផងដែរ។ នេះជាឧបសគ្គមួយចំនួនរបស់អ្នកចូលរួមយុទ្ធនាការ ដែលជាការបញ្ជាក់របស់លោក ឆេង សំបូរ ប្រធានផ្នែកកិច្ចការសាធារណៈ ចំណេះដឹង និងព័ត៌មាននៃអង្គការ WWF-កម្ពុជា។ លោកថា យុទ្ធនាការដែលមានរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី ១៧ដល់ថ្ងៃទី ២០ខែមីនានេះ អ្នកចូលរួមមានបំណងចង់ធៀបខ្លួនឯងទៅនឹងសត្វផ្សោត និងចង់ស្វែងយល់ពីទុក្ខលំបាកនៃការរស់នៅរបស់ផ្សោតដែលកំពុងប្រឈមនឹងការផុតពូជ។ អ្វីជាពិសេសនោះ អ្នកហែលទឹកបានពើបប្រទះនឹង មងរបស់ប្រជានេសាទដែលរាយក្នុងទឹកទន្លេ ខណៈឧបករណ៍នេសាទប្រភេទនេះហើយដែលតែងតែធ្វើឱ្យសត្វផ្សោតងាប់ជារឿយៗ។

តទៅនេះសូមនាងកញ្ញា លោក លោកស្រី អញ្ជើញស្តាប់កិច្ចសម្ភាសន៍រវាងលោក កែវ សុខា និង លោក ឆេង សំបូរ ប្រធានផ្នែកកិច្ចការសាធារណៈ ចំណេះដឹង និងព័ត៌មាននៃអង្គការ WWF-កម្ពុជា ដូចតទៅ។

សកម្មភាពរបស់ក្រុមអ្នកហែលទឹក។រូបភាពពីWWF។

Share

ព័ត៌មានទាក់ទង