ភ្នំពេញ៖ អង្គការសត្វព្រៃ និងរុក្ខជាតិ បានសហការជាមួយក្រសួងកសិកម្ម និងក្រសួងបរិស្ថាន លែងក្រពើភ្នំពូជសុទ្ធចំនួន ១០ក្បាលនៅក្នុងតំបន់ឧទ្យានជាតិវីរៈជ័យក្នុងគោលបំណងអភិរក្ស និងបង្កបង្កើនពូជសត្វជិតផុតពូជប្រភេទ។ ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុស្រ្តីលោក លូ វន្នី ប្រធានកម្មវិធីអភិរក្សដីគោកនៃអង្គការសត្វព្រៃ និងរុក្ខជាតិ បញ្ជាក់ថា សត្វក្រពើភ្នំនេះមិនធ្លាប់បង្កគ្រោះថ្នាក់ដល់មនុស្សនោះឡើយ ដ្បិតទំហំខ្លួនរបស់ក្រពើភ្នំមិនធំដូចក្រពើទឹកសាបពូជផ្សេងនោះទេ ហើយចរឹតរបស់ក្រពើភ្នំក៏មិនកាចនោះដែរ។ ក្រៅតែមិនបង្កហានិភ័យដល់មនុស្ស សត្វក្រពើភ្នំបែរជាបានផ្តល់គុណតម្លៃយ៉ាងធំធេងដល់មនុស្សជាតិ ទាំងផ្នែកវប្បធម៌អរូបី ប្រព័ន្ធអេកូឡូស៊ីធម្មជាតិ និងជួយផ្នែកសេដ្ឋកិច្ចរបស់ប្រជាសហគមន៍តាមរយៈដំណើរកម្សាន្តរបស់ភ្ញៀវទេសចរ។
តទៅនេះសូមស្តាប់បទសម្ភាសរវាងកញ្ញា កែវ សុជាតា និងលោក លូ វន្នី ប្រធានកម្មវិធីអភិរក្សដីគោកនៃអង្គការសត្វព្រៃ និងរុក្ខជាតិ ដូចតទៅ៖