en     km
en     km

ក្រសួងផែនការលុបឈ្មោះមន្ត្រីចំនួន១០នាក់ពីក្របខណ្ឌ ក្នុងឆ្នាំ២០២៥

Share

 

ក្នុងឆ្នាំ២០២៥ ក្រសួងផែនការបានលុប ឈ្មោះ មន្ត្រីរាជការចេញពីក្របខណ្ឌចំនួន ១០នាក់(ក្នុងនោះមានមន្ត្រីថ្នាក់កណ្កាល ចំនួន៥នាក់ និងមន្ត្រីថ្នាក់ក្រោមជាតិ ចំនួន៥នាក់) តាមរយៈការគ្រប់គ្រងវត្តមានមន្ត្រីរាជការ និងដោយបញ្ញត្តិ។ ។ នេះបើតាមការប្រកាសពីលោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រី ក្រសួង ផែនការក្នុងសិក្ខាសាលា ស្តីពី« ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងផែនការ» រៀបចំដោយក្រសួងមុខងារ សាធារណៈសហការជាមួយក្រសួងផែនការ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។ លោកបន្ថែមថាសមិទ្ធផលនេះនឹងរួមចំណែកដល់ការកែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេសពិនិត្យឡើងវិញការវិភាគមុខងារ និងការធ្វើបច្ចុប្បន្នភាពមន្ត្រីរាជការ។

បើតាមលោករដ្ឋមន្ត្រី ក្រសួងផែនការបានបង្កើតក្រុមការងារចំនួន២ក្នុង ការចាត់ចែង កិច្ចការ ចាំបាច់នានារួមមាន ក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈនៃក្រសួងផែនការ និងក្រុមកា រងារបច្ចេកទេសការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធនៃក្រសួងផែនការ។ លោក បានគាំទ្រពេញទំហឹង ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការធ្វើទំនើបកម្មស្ថាប័ន ក្លាយទៅជា រដ្ឋបាលសាធារណៈទំនើបដែលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។ ការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនា សម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ជាកិច្ចការដ៏មានសារៈសំខាន់មួយ ក្នុងការលើកកម្ពស់ដំណើរការកសាងរបស់ក្រសួង ស្ថាប័នឱ្យកាន់តែមានស័ក្តិសិទ្ធភាព និងប្រសិទ្ធភាព នៅក្នុងក្របខ ណ្ឌនៃ ការបំពេញមុខងារ និងបេសកកម្ម សំដៅឆ្លើយតបទៅនឹងគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល៕

Share

ព័ត៌មានទាក់ទង