en     km
en     km

ក្រសួងការងារ៖ពលរដ្ឋធម្មតាមានប្រាក់ចំណូលផ្ទាល់ខ្លួនអាចធ្វើប័ណ្ណ ប.ស.ស ដោយបង់តែជាង១ម៉ឺនក្នុង១ខែប៉ុណ្ណោះ

Share

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ថា ប្រជាពលរដ្ឋធម្មតាដែលមានប្រាក់ចំណូលផ្ទាល់ខ្លួនក៏អាចធ្វើប័ណ្ណបេឡាជាតិសន្ដិសុខសង្គម(ប.ស.ស)បានផងដែរ ដោយគ្រាន់តែបង់ភាគទានប្រាក់ ១៥ ៦០០៛ ក្នុងមួយខែ។
បើតាមក្រសួងការងារបញ្ជាក់ថា ប្រជាពលរដ្ឋធម្មតាមានដូចជាអាជីវករ អ្នករត់ម៉ូតូឌុប រត់កង់បី និងបងប្អូនអ្នករកចំណូលផ្ទាល់ខ្លួនគ្រប់ប្រភេទអាចមកស្នើសុំធ្វើប័ណ្ណ ប.ស.ស.នេះ តាមរយៈរបបភាគទានដោយស្ម័គ្រចិត្តពី ប.ស.ស បាន។


យ៉ាងណាដើម្បីធ្វើប័ណ្ណសមាជិក ប.ស.ស ប្រជាពលរដ្ឋត្រូវអនុវត្តតាមលក្ខខណ្ឌដូចជា មានមុខរបរដោយមានប្រាក់ចំណូលផ្ទាល់ខ្លួនមិនពាក់ព័ន្ធនិងប្រាក់ឈ្នួលធ្វើការងារ មានន័យថាពុំមែនជាអ្នកស៊ីឈ្មួញលក់ដូរឱ្យនរណាម្នាក់។ មួយទៀតគឺអ្នកប្រកបរបរអាជីវកម្មផ្ទាល់ខ្លួនដោយមិនប្រើប្រាស់បុគ្គលិកដែលជាកូនឈ្មួល។ ចំណែកលក្ខខណ្ខតម្រូវមួយទៀតនោះគឺត្រូវមានអាយុមិនលើសពី៦០ឆ្នាំ គិតត្រឹមកាលបរិច្ឆេទស្នើចុះបញ្ជីនៅ ប.ស.ស.។ ជាមួយគ្នាដែរ សាមីខ្លួនត្រូវទៅស្នើសុំធ្វើប័ណ្ណ ប.ស.ស. ដោយផ្ទាល់ និងភ្ជាប់ជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម។ សម្រាប់ព័ត៌មានបន្ថែម ប្រជាពលរដ្ឋអាចទៅទីស្នាក់ការ ប.ស.ស. ទូទាំងប្រទេស ឬទំនាក់ទំនងមកកាន់លេខ ១២៨៦ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គមរបស់បេឡាជាតិសន្ដិសុខសង្គម។

ទាក់ទងការប្រើប័ណ្ណ ប ស ស ទៅទទួលសេវាសាធារណៈមួយចំនួនតួយ៉ាងសេវាសុខាភិបាល ប្រជាពលរដ្ឋតែងតែរអ៊ូរទាំពីភាពយឺតយ៉ាវដែលបង្ហាញពីការរើសអើងមិនសូវយកចិត្តទុកដាក់ពីកន្លែងផ្តល់សេវា។

គួរជម្រាបថា ក្រសួងការងារបានចុះបញ្ជីកម្មករនិយោជិតក្រៅប្រព័ន្ធសរុបចំនួន ៩២៦សហគ្រាស និងគ្រឹះស្ថាន មានសមាជិកសរុបជិត១០ម៉ឺននាក់ (៩ម៉ឺន៨ពាន់ ៩១៩ នាក់) ក្នុងនោះមានក្រុមប្រឹក្សាឃុំ សង្កាត់ និងមន្ត្រីភូមិ ចំនួនជាង ៥ម៉ឺន៦ពាន់នាក់៕

Share

ព័ត៌មានទាក់ទង