en     km
en     km

រដ្ឋមន្ដ្រីបរិស្ថាន៖ ភាពស្អាតកើតចេញគំនិតពីបុគ្គលម្នាក់ៗ នឹងនាំឱ្យសង្គមស្អាត ប្រទេសជាតិស្អាត

Share

រដ្ឋមន្ដ្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានលើកឡើងក្នុងកម្មវិធីជួបជាមួយថ្នាក់ដឹកនាំអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ថា ភាពស្អាត កើតចេញពីចិត្ត និងគំនិតបុគ្គលម្នាក់ៗ នឹងឈានឆ្ពោះទៅភាពស្អាតរបស់សង្គម នាំឱ្យប្រទេសជាតិស្អាត បន្តជំនាន់ទៅមុខទៀត។

លោក អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន

គេសង្កេតឃើញថា ចាប់តាំងពីលោក អ៊ាង សុផល្លែត ឡើងកាន់តំណែងរដ្ឋមន្ដ្រីក្រសួងបរិស្ថាន លោកបានបង្កើតយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងបានកៀរគរមនុស្សប្រមាណជាង៤លាននាក់ ឱ្យចូលរួម។ ក្នុងនោះលោកបានផ្ដោតសំខាន់ក្នុងការកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិក លើគោលដៅដូចជា សាលារៀន វត្តអារាម ភូមិឋាន និងតាមសហគមន៍។

ចាប់តាំងពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ដល់ត្រឹមថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ក្រសួងបរិស្ថានបានឱ្យដឹងថា យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកបានអនុវត្តក្នុងរាជធានីខេត្ត ចំនួន 17 គឺខេត្តបន្ទាយមានជ័យ កំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កំពត កណ្តាល ក្រចេះ ភ្នំពេញ ព្រះវិហារ ព្រៃវែង រតនគិរី សៀមរាប ព្រះសីហនុ ស្វាយរៀង តាកែវ កែប និងខេត្តត្បូងឃ្មុំ។

យុវជនសំរាម លោក សាន តារាវីដ បានប្រាប់វិទ្យុស្ដ្រីកាលពីពេលកន្លងទៅថា ក្រោយក្រសួងបរិស្ថានអនុវត្តយុទ្ធនាការនេះ លោកសង្កេតឃើញមានការប្លាស់ប្ដូរច្រើននៅតាមសាលារៀន លើការវេចខ្ចប់ថង់ប្លាស្ទិក និងទុកដាក់សំរាម។

ទាក់ទងនិងការលើកឡើងរបស់រដ្ឋមន្ដ្រីក្រសួងបរិស្ថាន ថា ភាពស្អាតកើតចេញពីបុគ្គលម្នាក់ៗ ក្រុមហ៊ុនក្រដាសអនាម័យ MG​ PACIFIC COMPANY LIMITED ក៏បានកំពុងអនុវត្តគម្រោងមួយដែលមានឈ្មោះថា “ផ្តើមចេញពីអ្នក”។

ផលិតផលក្រដាសអនាម័យMG​ PACIFIC COMPANY LIMITED

ផ្អែកតាមគ្រប់គ្រងអាជីវកម្មនៃក្រុមហ៊ុនអិមជី ផេស៊ីហ្វិក លោក តាំង សុបិន បានឱ្យដឹង គម្រោងនេះផ្តោតសំខាន់លើការបញ្ច្រៀតការយល់ដឹង ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត អំពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយប្រើប្រាស់ថង់ប្លាស្ទិកសម្រាប់ជីវិតប្រចាំថ្ងៃ និងការការពារបរិស្ថានជុំវិញខ្លួនទៅថ្ងៃអនាគត។

អ្នកគ្រប់គ្រងរូបនេះបន្ដឱ្យដឹងថា ដើម្បីចូលរួមលើកកំពស់ការកាត់បន្ថយប្រើប្រាស់ថង់ប្លាស្ទិកនេះ ក្រុមហ៊ុនអិមជី ផេស៊ីហ្វិកបានកែប្រែនូវសង្វាក់ផលិតកម្មរបស់ខ្លួន តាមរយៈការប្តូររបៀបវេចខ្ចប់ថ្មីដោយដកថង់រុំស្រោបក្រដាសបង្គន់ប្រភេទកងបន្ទប់ទឹកចេញ រួចជំនួសមកដាក់ក្នុងប្រអប់ជ័រថ្លាថ្មីវិញ។ ដូច្នេះអតិថិនជនដែលប្រើប្រាស់ក្រដាសអនាម័យMG នឹងចូលរួមកាត់បន្ថយការបញ្ចេញសំរាមទៅក្នុងបរិស្ថានបានផងដែរ។ នេះបើតាមលោក តាំង សុបិនដដែល។

យ៉ាងណា ដោយយុទ្ធនាការសម្អាតបរិស្ថានលើគោកមានការចូលរួមពីប្រជាជនបែបនេះ លោក  អ៊ាង សុផល្លែត បានបញ្ជាក់ថា បន្ទាប់មកទៀត ក្រសួងបរិស្ថាននឹងបើកកម្មវិធីសម្អាតសំរាម សំណល់ប្លាស្ទិកឱ្យមានភាពស្អាតក្នុងទឹកបន្ថែមទៀត និងបន្តទៅយុទ្ធនាការធ្វើឱ្យខ្យល់ស្អាតផងដែរ ដើម្បីកម្ពុជាស្អាត៕

Share

ព័ត៌មានទាក់ទង