កំពង់ធំ៖ បើទោះបីបញ្ហាជំងឺកូវីដ១៩ បានធូរស្រាយបន្តិចក្តី តែរដ្ឋាភិបាលពិសេសក្រសួងពាក់ព័ន្ធ និងអាជ្ញាធរដែនដីតាមមូលដ្ឋាន នៅតែបន្តសកម្មភាពចុះផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋបន្តវិធានការអនាម័យ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

ថ្មីៗនេះនៅស្រុកមួយចំនួនក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ អង្គការទស្សនពិភពលោក (World Vision)សហការជាមួយអាជ្ញាធរស្រុកបារាយណ៍បានបង្កើតឱ្យមានក្រុមអ្នកស្ម័គ្រចិត្ត ឬក្រុមកញ្ចុះចល័តតាមភូមិ ស្រុក ដែលពួកគេមានតួនាទីចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យចេះអនុវត្តវិធានការអនាម័យខ្លួនប្រាណ ដូចជាការលាងដៃនឹងសាប៊ូ ឬទឹកអាកុល និងការពាក់ម៉ាស់ ខ្ទប់មាត់ពេលក្អកឬក្រដាសជាដើម។
ក្រុមអ្នកស្ម័គ្រចិត្ត កញ្ចុះចល័តនេះ ក៏បានរៀបចំប្រដាប់បំពងសំឡេង និងខិត្តប័ណ្ណ ដែលមានសារអប់រំពីជំងឺកូវីដ១៩ផងដែរតាមគោលដៅនិមួយៗផងដែរ។

ជាងនេះក្រុមអ្នកស្ម័គ្រចិត្តកញ្ចុះចល័ត ក៏មានសកម្មភាពជិះរម៉ុកកង់បី និងគោយន្ត ធ្វើដំណើរផ្សព្វផ្សាយពលរដ្ឋតាមភូមិ និងតាមផ្ទះផងដែរ៕
អត្ថបទខ្លីសរសេរដោយ កាមីឡះ យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។