បាត់ដំបង៖ អ្នកផលិតនំបញ្ចុកនៅស្រុកមោងឫស្សីបានត្អូញត្អែរថា ការផលិតនំបញ្ចុកថយចុះព្រោះខ្វះទឹកស្អាតប្រើប្រាស់ ស្របពេលកម្ពុជារងឥទ្ធិពលរលកកំដៅអ៊ែល នីណូ (El Nino) នំាឲ្យមានបាតុភូតក្តៅខ្លំាង។

អ្នកស្រី រឿប ជាអ្នកធ្វើនំបញ្ចុកមួយបានត្អូញត្អែរថា ការផលិតនំបញ្ចុកសម្រាប់ផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុកមោងមោងឫស្សីខេត្តបាត់ដំបងបានថយចុះដោយសារការខ្វះទឹកប្រើ ប្រាស់ចាប់តាំងពីខែកុម្ភៈ រហូតមកដល់ចុងខែ មេសា ឆ្នាំ ២០១៩។
អ្នកស្រី រឿប បញ្ចាក់នៅរសៀលថ្ងៃអាទិត្យសប្តាហ៍មុននេះថា ការផលិតនំបញ្ចុកថយចុះពី ២០០ គីឡូក្រាម មកត្រឹម ១៥០ គីឡូក្រាមក្នុងមួយថ្ងៃ ដោយសារទឹកស្ទឹងមោងស្រកចុះយ៉ាងខ្លាំងនាំឲ្យការផ្គត់ផ្គង់ទឹកស្អាតមិនគ្រប់គ្រាន់សម្រាប់អ្នកប្រើប្រាស់។
ចាប់ពីថ្ងៃទី ២២ ដល់ ថ្ងៃទី ៣០ ខែ មេសា កម្ពុជាបានទទួលរងឥទ្ធិពលរលកកម្តៅអេលក្តៅខ្លាំងប្រមាណ ៤១ អង្សា។ នេះបើតាមក្រសួងធនធានទឹក និងឧត្តុនិយម៕
អត្ថបទ៖ ហេង គឹមឈុន