មោង៖ ប្រជាពលរដ្ឋ ២០០គ្រួសារ នៅភូមិតាតុក២ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ខ្វះខាតទឹកប្រើប្រាស់ដោយសារអណ្តូងទឹកប្រើរួមគ្នាបានរីងស្ងួត ដែលធ្វើឲ្យប្រជាពលរដ្ឋក្នុងភូមិត្រូវចំណាយលុយទិញទឹកមកប្រើប្រាស់ប្រចាំថ្ងៃ។ លោកអ៊ុំ សុខ អឿម ជាពលរដ្ឋរស់នៅក្នុងភូមិ តាតុក ២ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង បានឲ្យដឹងថា ការរីងស្ងួតអណ្តូងនេះធ្វើឲ្យប្រជាពលរដ្ឋ២០០គ្រួសារខ្វះទឹកប្រើប្រាស់និង ធ្វើឲ្យប្រជាពលរដ្ឋទិញទឹកឡាន យកមកប្រើ ហើយទឹកក្នុង១ឡានតម្លៃ ២ម៉ឺនរៀល ជាហេតុធ្វើឲ្យ ប្រជាពលរដ្ឋជួបផលពិបាកត្រូវចំណាយលុយទិញទឹកមកប្រើប្រាស់ប្រចាំថ្ងៃ៕


អត្ថបទដោយ៖ លី ផល្លា យុវជនស្រុកម៉ោង
Post Views: 461