en     km
en     km

មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នឹងផ្ដល់ការពិគ្រោះ និងវះកាត់ជំងឺរោគស្រ្តី ពីថ្ងៃទី២០-២៥ ខែមេសា

Share

រូបភាពឯកសារ៖ ប្រជាពលរដ្ឋម្នាក់មកទទួលសេវាពិនិត្យសុខភាពនៅមន្ទីរពេទ្យក្រុងសំរោង ខេត្តបាត់ដំបូង។

មន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀតបានសហការជាមួយក្រុមគ្រូពេទ្យ​​មកពីប្រទេស​​អូស្ត្រាលី ដើម្បីផ្ដល់ការពិគ្រោះ និងវះកាត់​​ជំងឺរោគស្រ្តី ជូនស្រ្តីដែលមានវិបត្តិ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត។

១. ការពិគ្រោះជំងឺរោគស្ត្រី :

-ពិគ្រោះលំបាកមានកូន

-ពិគ្រោះស្រ្តីរលូតកូនម្តងហើយម្តងទៀត

-ពិគ្រោះគភ៌មានហានិភ័យខ្ពស់ វេជ្ជសាស្ត្រមាតានិងទារកក្នុងផ្ទៃ ដូចជាស្ត្រីដែលមានគភ៌មិនប្រក្រតី ស្ត្រីដែលមានកូនភ្លោះ ស្ត្រីមានកត្តាប្រឈមខ្ពស់ កូនក្នុងផ្ទៃដែលមានការលូតលាស់យឺត កូនក្នុងផ្ទៃដែលមានបេះដូងមិនប្រក្រតី ការវិវត្តអវៈយវៈមិនប្រក្រតីរបស់កូនក្នុងផ្ទៃ និងពិគ្រោះជំងឺស្រុតសរីរាង្គ

២. ការវះកាត់រោគស្ត្រី :

-ជំងឺរោគស្ត្រី ដុំសាច់ស្បូន ដុំដៃស្បូន

-ជំងឺស្បូនព្រែក ស្បូនមានសន្ទះខាន់ ស្បូនស្អិត មិនមករដូវ

-ជំងឺលំបាកមានកូនដែលមានលក្ខខណ្ឌតម្រូវការវះកាត់ ការវះកាត់ដោយចោះ ម៉ាស៊ីនអង់ដូស្កូប

-ជំងឺស្រុតសរីរាង្គ ដូចជាស្រុតស្បូន ស្រុតប្លោកនោម ស្រុតទ្វារលាមក ជំងឺហៀរទឹកនោមតាមទ្វារមាស ជំងឺហៀរលាមកតាមទ្វារមាស ជំងឺមិនមានទា្វរមាសពីកំណើត ជំងឺប្រដាប់ភេទលូតលាស់មិនប្រក្រតីពីកំណើត

ដើម្បីទទួលបានសេវាខាងមន្ទីរពេទ្យបានប្រកាសឱ្យទំនាក់ទំនងចុះឈ្មោះសម្រាប់អ្នកជំងឺ ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូត​ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ នៅផ្នែកសម្ភព និងរោគស្រ្តី ឬ តាមរយៈលេខទូរស័ព្ទ ០៨៧ ៧០១ ៣៧៣៕

 

Share

ព័ត៌មានទាក់ទង