en     km
en     km

(បទសម្ភាស) លោក មាស នី៖ការបោះឆ្នោតមិនប្រឈមការប្រកួតប្រជែងប៉ុន្តែត្រូវប្រឈមនឹងការសម្រេចចិត្តរបស់ប្រជាពលរដ្ឋ

Share

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ បានបិទបញ្ចប់កាលពីថ្ងៃទី២៣ ខែកក្កដា ដោយមានប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតមានចំនួនជាង ៨លាននាក់។ លទ្ធផលបឋមបង្ហាញថា គណបក្សប្រជាជនកម្ពុជាបន្តឈ្នះ១២០អាសនៈ ចំណែកគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ទទួលបាន៥អាសនៈ ក្នុងចំណោមគណបក្សនយោបាយចំនួន១៨ ដែលចូលរួមប្រកួតប្រជែង។ លោកបណ្ឌិត មាស នី អ្នកវិភាគនយោបាយមើលឃើញថា ការបោះឆ្នោតថ្នាក់ជាតិនៅថ្ងៃទី២៣ កក្កដានេះ មិនប្រឈមជាមួយនឹងការប្រកួតប្រជែងនោះឡើយ ប៉ុន្តែត្រូវប្រឈមជាមួយនឹងការសម្រេចចិត្តរបស់ប្រជាពលរដ្ឋដែលជាអ្នកបោះឆ្នោត។ អ្នកវិភាគរូបនេះ បានលើកឡើងពីករណីដែលអ្នកបោះឆ្នោតមួយចំនួនដែលគូសខ្វែងបង្ហោះសន្លឹកឆ្នោត ដែលត្រូវបានអាជ្ញាធរ និងគ.ជ.ប ស្រាវជ្រាវស្វែងរកមុខផងដែរ ដែលលោកយល់ថាជាបង្កភាពស្មុគ្រស្មាញដល់ការបោះឆ្នោតដោយសេរី យុត្តិធម៌ និងសម្ងាត់។ ជាបន្តសូមនាងកញ្ញាលោក លោកស្រី ស្ដាប់នូវបទសម្ភាសរវាងលោក គីម ចាន់ចាវ ជាមួយលោកបណ្ឌិត មាស នី ដោយមេត្រី

 

Share

ព័ត៌មានទាក់ទង