នៅថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៤ខាងមុខ នាយករដ្ឋមន្ដ្រីកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត នឹងទៅធ្វើទស្សនកិច្ចនៅប្រទេសបារាំង តាមការការអញ្ចើញពីប្រធានាធិបតីបារាំង លោក ម៉ាក្រុង ។ សម្ដេចនឹងលើកយកបញ្ហាបរិស្ថាន អន្ដរកាលថាមពល និងការប្រែប្រួលអាកាសធាតុ ជួបជជែកជាមួយភាគីបារាំង។ នេះបើយោងតាមលិខិតឆ្លើយតបរបស់នាយករដ្ឋមន្ដ្រីកម្ពុជា ទៅកាន់លោក ម៉ាក្រុង។
តែយ៉ាងណា អ្នកវិភាគនយោបាយយល់ឃើញថា បញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនឹងអាចលើកឡើងផងដែរ រាល់ពេលនាយករដ្ឋមន្ដ្រីទៅកាន់បញ្ចឹមប្រទេស ដែលមានតម្លៃគោល ខាងគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។លោកបណ្ឌិត មាស នី នឹងចូលរួមបទសម្ភាសន៍ជាមួយវិទ្យុស្ដ្រីនៅថ្ងៃនេះ។ សូមនាង កញ្ញា លោក លោកស្រី ស្ដាប់កិច្ចសម្ភាសន៍ ដែលមាន លោក ឡាក់ ច័ន្ទតារា ជាអ្នកចោទសួរទៅកាន់លោក បណ្ឌិត មាស នី ដូចតទៅ៖
Post Views: 71