en     km
en     km

ទិវាពលកម្មអន្តរជាតិ៖បក្សកម្លាំងជាតិគ្រោងបង្ហាញបញ្ហា ៧ ចំណុចជំរុញឱ្យកម្មករកាត់ដេរទទួលលក្ខខណ្ឌការងារល្អ

Share

ភ្នំពេញ៖ បើគ្មានអ្វីប្រែប្រួល និងបើសិនទទួលបានការអនុញ្ញាតពីសាលារាជធានីភ្នំពេញ នោះគណបក្សកម្លាំងជាតិនឹងរៀបចំប្រារព្ធពិធីអបអរសាទរ ខួប១៣៩ ទិវាពលកម្មអន្តរជាតិនៅទីលានប្រជាធិបតេយ្យនៅថ្ងៃទី១ ខែឧសភាខាងមុខនេះ ដោយបក្សនឹងលើកយកប្រធានបទការលើកកម្ពស់លក្ខខណ្ឌការងារកម្មករមកធ្វើបទបង្ហាញ។ នេះបើតាមការបញ្ជាក់របស់លោក ជា មុនី ប្រធានគណបក្សកម្លាំងជាតិ។

បើតាមប្រធានគណបក្សរូបនេះ កម្មវត្ថុសំខាន់ៗចំនួន ៧ ចំណុចនឹងត្រូវលើកយកមកបង្ហាញ ដើម្បីជំរុញដល់រដ្ឋាភិបាលបង្កើនការយកចិត្តទុកដាក់ ជំរុញធ្វើយ៉ាងណាឱ្យលក្ខខណ្ឌការងាររបស់កម្មករកាន់តែមានភាពល្អប្រសើរ ពិសេសក្នុងបរិបទ ដែលកម្ពុជាកំពុងរងឥទ្ធិពលមិនល្អចំពោះគោលនយោបាយពន្ធគយពីសហរដ្ឋអាមេរិក។

ដើម្បីជ្រាបកាន់តែច្បាស់ តទៅនេះសូមនាងកញ្ញាលោក លោកស្រី អញ្ជើញស្តាប់កិច្ចសម្ភាសន៍រវាងខ្ញុំបាទនិងលោក ជា មុនី ប្រធានគណបក្សកម្លាំងជាតិដូចតទៅ។

Share

ព័ត៌មានទាក់ទង