ក្រសួងការបរទេសកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលបានសម្រេចផ្ដល់ជំនួយ ២០ម៉ឺនដុល្លារទៅអោយរដ្ឋាភិបាលនៃប្រទេសឥណ្ឌូនេស៊ីជាការរួមចំណែក ផ្នែកមនុស្សធម៌ សម្រាប់ជួយជនរងគ្រោះ ដោយសាររញ្ជួយដីនៅប្រទេសនេះកាលសប្ដាហ៍មុន។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ធ្វើឡើងកាលពីថ្ងៃទី២តុលាបាន រៀបរាប់ថា៖«ប្រាក់ជំនួយនេះ គឺស្ដែងអោយឃើញពីការសាមគ្គីភាព ជាមួយរដ្ឋាភិបាល និង ប្រជាជនឥណ្ឌូនេស៊ីជួយគ្នាក្នុងគ្រាមានអាសន្ន។ ក្នុងន័យនេះរាជរដ្ឋាភិបាល កម្ពុជា បានសម្រេចផ្ដល់ជំនួយ ២០ម៉ឺនដុល្លារអាមេរិក ជាជំនួយមនុស្សធម៌ជូនចំពោះជនរងគ្រោះ។
ការរញ្ជួយដី កើតឡើងនីក្រុង ប៉ាលូ នៃកោះ Sulawesi កាលពីថ្ងៃសុក្រ ទី ២៨កញ្ញា មានកម្លាំងរញ្ជូយ ៧,៥វិចទ័រ ដែលជាគ្រោះមហន្តរាយដ៏ធំមួយបានសម្លាប់មនុស្ស ជាង ១២៣០នាក់។មកដល់ពេលនេះ ក្រុមសង្រ្គោះបន្ទាន់កំពុងស្រាវជ្រាវមនុស្ស បាត់ខ្លួនជាច្រើននាក់ទៀត៕
Post Views: 424