en     km
en     km

គ្រឿងក្នុងជ្រូកខុសបច្ចេកទេសនាំចូលពីថៃត្រូវសមត្ថកិច្ចខេត្តបាត់ដំបង ចាប់បានដុតបំផ្លាញចោល

Share

  

ប្រភពរូបភាពពីស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង


សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានស្ទាក់ឃាត់រថយន្តមួយគ្រឿង ដោយដកហូតបាននូវគ្រឿងក្នុងជ្រូកខុសបច្ចេកទេស និងគ្មានលិខិតអនុញ្ញាតនាំចូលពីប្រទេសថៃចំនួន ២០កេស ដែលស្មើនឹង១០០០គីឡូក្រាមឬ១តោន កាលពីល្ងាចថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២៥ ។ ប្រតិបត្តិការនេះ ដឹកនាំដោយលោកវរសេនីយ៍ឯក យី យក់សាន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដោយអនុវត្តតាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។

សមត្ថកិច្ចខាងលើក៏បានឃាត់ខ្លួនអ្នកបើកបរជនជាតិខ្មែររស់នៅខេត្តបន្ទាយមានជ័យយកមកសាកសួរនៅស្នងការដ្ឋាន ហើយក្រោយការសាកសួរសមត្ថកិច្ចនគរបាលក៏បានរាយ ការណ៍ជូនទៅលោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត អំពីបញ្ហានេះ ហើយនៅថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២៥ លោក ទូត វីនីត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តក៏បានដឹកនាំមន្រ្តីជំនាញ រួមមានមន្រ្តី ការិយាល័យផលិតកម្ម មន្ត្រីបសុព្យាបាល មន្ត្រីសាខា (ក.ប.ប) ខេត្តបាត់ដំបងនិងមន្រ្តីនគរបាល យកគ្រឿងក្នុងជ្រូកទាំងអស់នោះទៅដុតបំផ្លាញចោលនៅទីលានចាក់សំរាមស្ថិតនៅភូមិអូរមុនី ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង រីឯអ្នកដឹកជញ្ជូនសមត្ថកិច្ចនឹងបន្តនីតិវិធីទៅតាមផ្លូវច្បាប់៕

Share

ព័ត៌មានទាក់ទង