en     km
en     km

ព័ត៌មានក្លែងក្លាយ៖ អាជ្ញាធរជាតិព្រះវិហារបដិសេធការបង្ហោះលើបណ្តាញសង្គមករណីមានការដាប់បំផ្លាញអប្សរានៅប្រាសាទបាកាន

Share

អាជ្ញាធរជាតិព្រះវិហារបានចេញលិខិតបដិសេធ ចំពោះការបង្ហោះរបស់ម្ចាស់គណនី ហ្វេសប៊ុកឈ្មោះថា Sisowath Sithiden ដែលថា មានការដាប់បំផ្លាញចម្លាក់អប្សរានៅតួប្រាសាទបាកាន (ព្រះខ័ន) ស្ថិតនៅទីតាំងនៅភូមិតាសែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។


អាជ្ញាធរជាតិព្រះវិហារបញ្ជាក់ថា រូបភាពដាប់អប្សរាដែលបុគ្គលរូបនោះចែកចាយ គឺជារូបភាពដាប់បំផ្លាញតាំងពីទស្សវត្សទី៩០មកម្លេះ មិនមែនជាការដាប់ថ្មីៗនោះទេ និងបញ្ជាក់ការធ្វើបែបនេះ ជាហេតុនាំឱ្យមហាជនទូទាំងប្រទេសមានការយល់ច្រលំ។


សូមជម្រាបថា ម្ចាស់ហ្វេសប៊ុក ឈ្មោះ Sisowath Sithiden បានបង្ហោះរូបភាពដាប់អប្សារាចេញពីប្រាសាទនេះនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ ដោយភ្ជាប់និងសំណេរដើមថា សម័យនេះហើយនៅមានអ្នកលួចគាស់រូបចម្លាក់យកទៅទៀត ឱខ្មែរអើយខ្មែរហេតុអ្វីវេទនាយ៉ាងនេះ …និងមានឃ្លាថា ពាក្យចរចាមអារាមថាមានការបំផ្លាញកាន់តែច្រើនទៅៗហើយ…ព្រមទាំងស្នើឱ្យអាជ្ញាធរបកស្រាយពីករណីនេះផងដែរ។


យ៉ាងណាអាជ្ញាធរជាតិព្រះវិហារអះអាងថា នាពេលបច្ចុប្បន្ននេះ ប្រាសាទបាកានត្រូវបានទទួលការគាំពារ និងអភិរក្ស ដោយកម្លាំងអភិរក្ស និងប៉ូលីសបេតិកភណ្ឌ ដែលឈរជើងយាមកាមប្រចាំការមិនក្រោម៣០នាក់នោះឡើយ៕

Share

ព័ត៌មានទាក់ទង