ភ្នំពេញ ៖ សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ហៅថា ERA នឹងរៀចបំឲ្យមានការពិភាក្សាតុមូលស្តីពី«ការផ្តល់អនុសាសន៍ទៅលើសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ ២០១៧ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)» នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១៦។
សូមជម្រាប់ថា គ.ជ.ប បានសម្រេចកំណត់កាលបរិច្ឆេកនៃការទទួលពាក្យសុំចុះឈ្មោះចុះបញ្ជីបេក្ខភាពនៃគណបក្សនយោបាយឈ្មោះ គឃ.សប រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី ០៣ ដល់ថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០១៧។ ការឃោសនាបោះឆ្នោមានរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃទី ២០ ឧសភា ដល់ថ្ងៃទី ០២ មិថុនា ឆ្នាំ ២០១៧ និងការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបិទផ្សាយលទ្ធផលនៅការិយាល័យបោះឆ្នោតនៅថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០១៧៕