en     km
en     km

អាជ្ញាធរ ព្រះសង្ឃនិងពលរដ្ឋ​ឃុំព្រែកដំបូក​សហការគ្នា​ដាំកូនឈើជាង ៣ពាន់ដើមជំរុញរក្សាលំនឹងបរិស្ថាន

Share

កំពង់ចាម​៖​ អាជ្ញាធរ​ឃុំព្រែកដំបូក​ ស្រុកស្រីសន្ធរ​ ខេត្តកំពង់ចាម សហការ​គ្នា​ជាមួយព្រះសង្ឃ​ និងប្រជាពលរដ្ឋ​នាំគ្នា​ដាំកូនឈើជាច្រើនប្រភេទ​ ប្រមាណជិត ៣ ពាន់ដើម​ លើផ្ទៃដីជាង ២ ហិចតា​ ស្ថិតនៅ​ឃុំព្រែកដំបូក​ ស្រុកស្រីសន្ធរ​ ខេត្តកំពង់ចាម​ ដើម្បីបរិស្ថាននៅតំបន់ពណ៍បៃតង។

សកម្មភាពអាជ្ញាធរ ព្រះសង្ឃនិងពលរដ្ឋ សហការគ្នាដាំកូនឈើ។ឡេក ចាន់ពេជ្រ ។

សកម្មភាពដាំកូនឈើនេះ ធ្វើឡើងកាលពីថ្ងៃទី​១៨​ ខែមិថុនា ​ឆ្នាំ​២០២៤​ ដោយព្រះសង្ឃ​តាមបណ្តាលវត្ត​ ប្រជាពលរដ្ឋ​ រួមនិងសិស្សានុសិស្ស​ជាច្រើនអង្គនាក់​ បាននាំគ្នា​ដាំកូនឈើឡើងវិញ​ ព្រោះព្រៃឈើជាសម្បត្តិធម្មជាតិដ៏មានសារៈសំខាន់ ដែលអាចរក្សានូវលំនឹងបរិស្ថាន និងមានមុខងារជាច្រើនទៀត។

សកម្មភាពអាជ្ញាធរ ព្រះសង្ឃនិងពលរដ្ឋ សហការគ្នាដាំកូនឈើ។ឡេក ចាន់ពេជ្រ ។

ព្រះវិសុទ្ធមុនី​ រស់​ លឹមខូយ​ ព្រះរាជាគណៈថ្នាក់កិត្តិយស​ព្រះធម្មធរគុណខេត្ត​កំពង់ចាម​ និងជាព្រះគ្រូសិរិវិជ្ជាព្រះអនុគុណស្រុកស្រីសន្ធរ​ មានថេរៈដីកាថា​ ការចូលរួមដាំកូនឈើនៅពេលនេះ​ គឺដើម្បីបំផុសស្មារតីក្មេងៗជំនាន់ក្រោយ​ ចេះថែរក្សាដាំកូនឈើ​ និងចេះស្រឡាញ់ធម្មជាតិ​ ព្រោះព្រៃឈើបៃតងបានផ្តល់ជម្រកដល់សត្វ​ និងបរិស្ថានជុំវិញឱ្យ​ស្រស់បំព្រង​។

សកម្មភាពអាជ្ញាធរ ព្រះសង្ឃនិងពលរដ្ឋ សហការគ្នាដាំកូនឈើ។ឡេក ចាន់ពេជ្រ ។

​ព្រះវិសុទ្ធមុនី​ រស់​ លឹមខូយ​ បញ្ជាក់ទៀតថា​ ការចូលរួមធ្វើសកម្មសង្គមមួយនេះ​ ក៏ជាផ្នែកមួយជួយចូលរួមចំណែកក្នុងការថែរក្សាធនធានធម្មជាតិផង​ និងជួយលើកកម្ពស់បរិស្ថាននៅតំបន់នេះឲ្យកាន់តែស្រស់ស្អាតជាងមុន ​ពោលគឺមានដើមឈើធំតូចដុះជុំវិញមានផ្ទៃពណ៍បៃតង់ស្រស់បំព្រង​ និងជួយការស្រូបយកអាកាសបរិសុទ្ធបន្ថែមទៀត។

សកម្មភាពអាជ្ញាធរ ព្រះសង្ឃនិងពលរដ្ឋ សហការគ្នាដាំកូនឈើ។ឡេក ចាន់ពេជ្រ ។

ទន្ទឹមនឹងនេះដែរ​ លោក​ ចាយ​ ញាណ​រ៉ាដាន​ ដែលជាអ្នកផ្តួចផ្តើមរៀបចំកម្មវិធីដាំកូនឈ់នៅ​ក្នុងបរិវេណក្រោយវត្តពោធិវ័ន​ ហៅវត្តអំពិល​ប្រាប់​ថា​ សកម្មភាព​នាំគ្នាដាំកូនឈើនៅតាមទីសាធារណៈ​ វត្តអារាម​ បែបនេះបានបង្កើតឱ្យមានសួនធម្មជាតិ​ ប្រែក្លាយទៅជាតំបន់ប៉ៃតង​ មានភាពទាក់ទាញ​ដល់ភ្ញៀវទេសចរណ៍មកលេងកម្សាន្តក្នុងបរិវេណវត្តទីអារាមផងដែរ។ ជាងនេះអ្នកមកលេងនៅទីអារាមដែលមានដើមឈើច្រើន អាច ស្រូបយកខ្យល់អាកាសបរិសុទ្ធ ហើយដើមឈើក៏ផ្តល់នូវអ៊ុកស៊ីសែនជួយដល់ការរស់នៅរបស់មនុស្សផងដែរ៕

សកម្មភាពអាជ្ញាធរ ព្រះសង្ឃនិងពលរដ្ឋ សហការគ្នាដាំកូនឈើ។ឡេក ចាន់ពេជ្រ ។

អត្ថបទខ្លី សរសេរដោយ  ឡេក ចាន់ពេជ្រ សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។

Share

ព័ត៌មានទាក់ទង