en     km
en     km

អូស្ត្រាលីលើកកម្ពស់ផលិតភាពត្រីកម្ពុជាជាមួយវិធីនេសាទត្រីប្រកបដោយភាពច្នៃប្រឌិត

Share

រដ្ឋាភិបាលអូស្ត្រាលីកំពុងជួយលើកកម្ពស់ផលិតភាពត្រីនៅកម្ពុជា តាមរយៈជណ្តើរត្រីដែលមានភាពច្នៃប្រឌិត។ ផ្អែកតាមស្ថានទូតអូស្ដ្រាលីប្រចាំកម្ពុជាថា ជណ្ដើរត្រីនេះដែរ នឹងជួយស្តារការផ្លាស់ទីរបស់ត្រី និងតភ្ជាប់ឡើងវិញនូវផ្លូវទឹកដែលល្អ រវាងបឹងទន្លេសាប និងសហគមន៍មូលដ្ឋាន។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងដូចគ្នានឹងស្ថានទូតអូស្ដ្រាលី អំពីអត្ថប្រយោជនៃជណ្ដើរត្រីដែលមានភាពច្នៃប្រឌិតនេះ។ យ៉ាងណាការអនុវត្តគម្រោងលើកកម្ពស់ផលិតភាពត្រីនេះ ត្រូវបានដាក់ជាផ្លូវការនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅភូមិស្លែង ស្ថិតក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប។

គួរជម្រាបថា ជណ្តើរត្រី ជាដំណោះស្រាយដ៏សំខាន់មួយទៅនឹងបញ្ហាប្រឈមជលផលនានារបស់កម្ពុជា ដោយសារការអភិវឌ្ឍវារីអគ្គិសនី និងប្រព័ន្ធធារាសាស្ត្រ ដែលជាការសំខាន់សម្រាប់កំណើនសេដ្ឋកិច្ច។  ប៉ុន្តែស្ថានទូតបញ្ជាក់ថា ជណ្ដើរនេះក៏អាចធ្វើឱ្យប៉ះពាល់ដល់ផ្លូវទឹក និងរំខានដល់ការផ្លាស់ទីរបស់ត្រីផងដែរ។

ជាមួយជណ្តើរត្រីភូមិស្លែងនឹងផ្តល់អត្ថប្រយោជន៍ដល់បរិស្ថាន និងសុខុមាលភាពសង្គម ក៏ដូចជាសេដ្ឋកិច្ចរបស់សហគមន៍មូលដ្ឋាន ដែលពឹងផ្អែកលើត្រីជាប្រភពអាហារ និងប្រាក់ចំណូល។ នេះបើយោងតាមការលើកឡើងពីស្ថានទូតអូស្ដ្រាលីដដែល៕

Share

ព័ត៌មានទាក់ទង