en     km
en     km

រដ្ឋសភា​ពិភាក្សា​ និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ចំនួន​ ៣

Share

រូបភាពពីហ្វេសប៊ុក
រូបភាពពីហ្វេសប៊ុក

រដ្ឋសភា​បាន​បើក​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៥​ នីតិកាល​ទី​៥​ នៅ​ព្រឹក​ ថ្ងៃ​ពុធ​ ទី​១៦​ ខែធ្នូ​ ​ឆ្នាំ​២០១៥​ នេះ​ ដើម្បី​ពិភាក្សា​ និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ចំនួន​៣​។​

​សេចក្តីព្រាងច្បាប់​ដែល​រដ្ឋសភា​ បាន​ពិភាក្សា​ និង​អនុម័ត​នោះ​ រួម​មាន​ ទី​១​ សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​ពិធីសារ​ សម្រាប់​វិសោធនកម្ម​កិច្ចព្រមព្រៀង​ម៉ា​រ៉ា​កេស​ ស្តី​ពី​ការ​បង្កើត​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ ដើម្បី​បញ្ចូល​កិច្ចព្រមព្រៀង​ស្តី​ពី​ កិច្ច​សម្រួល​ពាណិជ្ជកម្ម​នៅ​ក្នុង​ឧ​ប​សម្ព័ន្ធ​ ១​ក​ នៃ​កិច្ចព្រមព្រៀង​ម៉ា​រ៉ា​កេស​។​

ការ​អនុម័ត​ចំណុច​ទី​១​ នេះ​ មាន​សំឡេង​គាំទ្រ​ចំនួន​ ១០១​ លើ​ ១០១​ ។​ ទី​២​ សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ ស្តី​ពី​ការ​បង្កើត​មជ្ឈមណ្ឌល​ជីវៈចម្រុះ​អាស៊ាន​។​ ការ​អនុម័ត​ចំណុច​ទី​២​ នេះ​ មាន​សំឡេង​គាំទ្រ​ចំនួន​ ១០១​ លើ​ ១០១​ ។​  និង​ទី​៣​ សេចក្តីព្រាងច្បាប់​ស្តី​ពី​ សុខភាព​សត្វ​ និង​ផលិតកម្ម​សត្វ​ ដោយ​មាន​សំឡេង​គាំទ្រ​ចំនួន​ ១០០​ លើ​ ១០០​ ។​

​សូម​ជម្រាប​ថា​ មូលហេតុ​ដែល​ការ​អនុម័ត​ចំណុច​ទី​បី​នេះ​ មាន​សំឡេង​គាំទ្រ​ ១០០​ លើ​១០០​ ព្រោះ​ លោក​កឹ​ម​ សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​សុំ​អនុញ្ញាត​ពី​ប្រធាន​ចេញពី​អង្គប្រជុំ​មុន​។​

​សូម​ជម្រាប​ដែរ​ថា​ នៅ​ក្នុង​កិច្ចប្រជុំ​សភា​នា​ថ្ងៃនេះ​ ក៏​មាន​វត្តមាន​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ និង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៣៣​ រូប​ទៀត​ ចូលរួម​ប្រជុំ​ផង​ដែរ​៕

ក្នុងកិច្ចប្រជុំពីភាក្សា និងអនុម័តលើសេចក្តីព្រាងនាព្រឹកថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៥នេះ ។
ក្នុងកិច្ចប្រជុំពីភាក្សា និងអនុម័តលើសេចក្តីព្រាង នៅរដ្ឋសភា​ នាព្រឹកថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៥នេះ ។

Share

ព័ត៌មានទាក់ទង

Image