en     km
en     km

សង្គមស៊ីវិល៣៨ស្ថាប័នបន្ដដាក់លិខិតចំហដល់ក្រសួងចំនួន ៤ ឱ្យចាត់វិធានការលើ លោក ផែង វណ្ណៈ

Share

ភ្នំពេញ៖សង្គមស៊ីវិល ៣៨ ស្ថាប័ន បន្ដដាក់លិខិតចំហដល់ក្រសួងចំនួន៤ ជំរុញឱ្យមានចំណាត់ការលើ ចាងហ្វាងសារព័ត៌មាន Pheng Vannak News ដែលប្រើពាក្យសម្ដីជេប្រមាថលើស្ដ្រីអ្នកសារព័ត៌មាន VOD។ ក្រុមអង្គការសង្គមស៊ីវិលទាំងនោះចង់ស្ថាប័នពាក់ព័ន្ធនាំលោក ផែង វណ្ណៈ ទៅរៀនសូត្រពីក្រមសីលធម៌និងការរាយការណ៍ព័ត៌មានឱ្យបានត្រឹមត្រូវអំពីយេនឌ័រក្នុងវិស័យសារព័ត៌មាន។


តាមលិខិតចំហចេញថ្ងៃទី១៤ ខែ កុម្ភៈ ឆ្នាំ ២០២៣ ក្រុមអង្គការទាំង ៣៨ ស្ថាប័ន ស្នើទៅក្រសួងចំនួន ៤ នោះរួមមាន ក្រសួងកិច្ចការនារី ក្រសួងព័ត៌មាន ក្រសួងវប្បធម៌ និងវិចិត្រសិល្បះ និងក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍។
ស្ថានប័នទាំង ៣៨ បានបញ្ជាក់ថា ខ្លួនមានការខកចិត្ត និងព្រួយបារម្ភយ៉ាងខ្លាំង ដែលលោក ផែង វណ្ណៈ ជាម្ចាស់សារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយមួយរូបបានប្រើមាតិការប្រមាថមាក់ងាយ និងបៀតបៀនផ្លូវភេទ ទៅលើស្ដ្រីអ្នកសារព័ត៌មានយ៉ាងធ្ងន់ធ្ងរបែបនេះ។


ក្រុមសង្គមស៊ីវិលចាត់ទុកទង្វើរបស់លោក ផែង វណ្ណៈ គឺមិនអាចលើកលែងបាន អសីលធម៌ និងបំពានយ៉ាងខ្លាំងលើក្រមវិជ្ជាជីវៈអ្នកសារព័ត៌មាន ជាពិសេសបំពានលើក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់រាយការណ៍ព័ត៌មានអំពីអំពើហិង្សាលើស្ដ្រី។ បន្ថែមពីនេះ សង្គមស៊ីវិលចាត់ទុកថាទង្វើ លោក ផែង វណ្ណៈ ផ្ទុយនឹងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៣១ ដោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសសេចក្ដីថ្លៃថ្នូររបស់បុគ្គល បន្ទាបតម្លៃស្ដ្រី និងសង្គមជាតិទាំងមូល។


ជាងនេះសង្គមស៊ីវិលបានបង្គាប់ឱ្យម្ចាស់សារព័ត៌មាន Pheng Vannak news នេះ ចូលខ្លួនទទួលវគ្គបណ្ដុះបណ្ដាលស្ដីពីការរាយការណ៍ព័ត៌មានដែលយល់ដឹងត្រឹមត្រូវអំពីយែនឌ័រ ក្នុងវិស័យសារព័ត៌មាន ដែលស្ថិតក្រោមការទទួលខុសត្រូវរបស់ក្រុមការងារ ដើម្បីអនុវត្ត ពិនិត្យតាមដាន ដោះស្រាយបញ្ហាការរំលោភបំពានលើក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាបើការរាយការណ៍ ព័ត៌មានអំពីអំពើហិង្សាលើស្ដ្រី៕

Share

ព័ត៌មានទាក់ទង

Image