loader

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា មន្ដ្រីនគរបាលចរាចរណ៍ម្នាក់ត្រូវបានបន្ថយឋានន្តរសក្តិមួយថ្នាក់ពី អនុសេនីយ៍ទោ មកត្រឹមអនុសេនីយ៍ត្រី និងផ្ទេរញពីការិយាល័យចរាចរណ៍ ទៅកងអន្តរាគមន៍ ក្រោយឃាត់ស្ដ្រីបើកបរឡានមិនពាក់ខ្សែក្រវ៉ាត់។

បើតាមស្នងការដ្ឋានដដែលបានឱ្យដឹងបន្ថែមថា មន្ដ្រីចរាចរណ៍នោះមានឈ្មោះថា ជឹម សាលី បានទៅឃាត់ស្ដ្រីជិះរថយន្ដ ម៉ាក់ Range Rover នៅវេលាម៉ោង២ រំលងអធ្រាត្រនៅចំណុចស្ដុបចម្ការមន ក្រុងភ្នំពេញ កាលពីថ្ងៃទី១៩ ខែ មករា ឆ្នាំ២០២៣។

មន្ដ្រីចរាចរណ៍រូបនេះ បានជិះម៉ូតូតាមដល់ស្ដុបក្រសួងមហាផ្ទៃ ក៏ជិះទៅក្បែររថយន្ត។ អ្នករួមដំណើរក្នុងរថយន្តបានថត សួរទៅកាន់មន្ដ្រីចរាចរណ៍នេះថា តើខ្ញុំខុសអី ? ហើយលោក ជឹម សាលីន តបថា បងស្រីអត់ពាក់ខ្សែរក្រវ៉ាត់សុវត្ថិភាព និងកុំថតអី សម្រួលបានអត់ ក្នុងន័យកុំឲ្យថត។

បើតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដដែល ការដែលដកសក្ដិមន្ដ្រីនគរបាន ជឹម សាលីដោយ​សារ ការចុះអនុវត្តរបស់លោក មិនមានគោលការណ៍ ឬបទបញ្ជាពីប្រធានអង្គភាពនោះទេ ហើយការធ្វើនេះមិនត្រឹមត្រូវតាមម៉ោងនៃការអនុវត្តច្បាប់ផងដែរ។

លោក គីម បញ្ញា ប្រធានអង្គការមូនិធិរបួសចរាចរណ៍អាស៊ី

លោក គីម បញ្ញា ប្រធានអង្គការមូនិធិរបួសចរាចរណ៍អាស៊ីបានគាំទ្រឱ្យមានការរឹតបន្ដឹងលើមន្ដ្រីចរាចរណ៍ណាដែលអនុវត្តខុស តែត្រូវមានតម្លាភាព ស្មើភាព និងត្រឹមត្រូវ។ យ៉ាងណាលោកថាមុនសម្រេចបន្ថយ សក្ដិបែបនេះ ប្រហែលជាមានការស្រាវជ្រាវ និងស៊ើបសួរច្បាស់លាស់ហើយ។

សូមបញ្ជាក់ថា សុវត្ថិភាពចរាចរណ៍មិនមានរើសម៉ោង និងពេលវេលានោះទេ ប្រជាពលរដ្ឋពេលធ្វើដំណើរគួរតែគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងច្បាប់ចរាចរណ៍។  លោក គឺម បញ្ញា សំណូមពរដល់ប្រជាពលរដ្ឋត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីការពារជីវិតខ្លួនឯង បញ្ហាប្រឈមផ្លូវច្បាប់ និងកុំបន្សល់ទុក្ខសោកនាកម្មលើដងផ្លូវ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

លោក មាជ សុវណ្ណរ៉ា ប្រកាសរកមេធាវីការពារក្ដីដល់ លោក យឹម ស៊ីន និងលោក ហ៊ុន កុសល

  លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល អ្នកគាំ[...]

អ្នកនេសាទនៅតំបន់អភិរក្សសត្វផ្សោតទទួលបណ្ណក្រីក្រឈានទៅកាត់បន្ថយការនេសាទប៉ះពាល់ដល់ផ្សោត

ក្រោយពេលដាក់ចេញនូវអនុក្រឹត្យការពារតំបន់អន្លងស[...]

ពលរដ្ឋនៅភ្នំពេញមួយចំនួនត្អូញត្អែរពីការខ្វះទឹកប្រើប្រាស់ធ្វើឱ្យប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ

ភ្នំពេញ៖ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ជាពិសេ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x