en     km
en     km

មានជើង​ធំ​ឬ ‘មាន់​នាគ’ កំពុងពេញនិយមនារដូវ​​បុណ្យ​ចូល​ឆ្នាំចិន-​វៀតណាម

Share

 

ប្រទេសវៀតណាម៖ យោងតាម C N A នៅក្នុងកសិដ្ឋានមួយនៅជិតទីក្រុងហាណូយ លោក Le Van Hien បានជ្រើសរើសពូជមាន់ជើងធំឬ “មាន់នាគ” ដែលជាពូជមាន់មានជើងធំដូចគល់ឈើ អាចលក់បានថ្លៃរហូតដល់ 2,000 ដុល្លារអាមេរិកក្នុងមួយក្បាល។

មានជើងធំឬមាន់ដុងតៅ ដែលគេហៅតាមឈ្មោះស្រុកដែលបានបង្កាត់ពូជវានៅភាគខាងជើងប្រទេសវៀតណាម ត្រូវបានចាត់ទុកជាអាហារដ៏ឆ្ងាញ់ពិសារ ហើយជាពិសេសគឺពេញនិយមក្នុងចំណោមអ្នកមានទ្រព្យស្តុកស្តម្ភក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម។

មាន់ជើងធំមួយក្បាលទម្ងន់ 4 គីឡូក្រាម ជើងដ៏ធំទាំង២របស់វាមានទម្ងន់ប្រហែល៨ខាំគឺស្មើមួយភាគប្រាំនៃទម្ងន់ខ្លួនរបស់វា និងអាចលក់បានក្នុងតម្លៃប្រហែល 150 ដុល្លារអាមេរិក ប៉ុន្តែបើវាធំត្រូវខ្នាតគេអាចឱ្យតម្លៃលើសនេះ10ដង។ អ្នក​ខ្លះបានឱ្យតម្លៃខ្លាំងថែមទៀតទៅតាមរូបរាងនិងសម្រស់ពណ៌សំបុររបស់វា។​

លោក Hien បាន​ប្រាប់ AFP ថា គន្លឹះ​នៃការចិញ្ចឹមមាន់ជើងធំឱ្យបាន​រសជាតិឆ្ងាញ់​​គឺត្រូវមានទីធ្លាធំទូលាយឱ្យវាដើរ​លេង និងផ្ដល់​របប​អាហារ​ឱ្យវាគ្រប់គ្រាន់ ដូចជា ពោត​ ស្រូវ អង្ករជាដើម។

លោក ហៀន​(Hien) ដែល​បាន​ចិញ្ចឹម​មាន់​ជាង១៥ ឆ្នាំ​មក​ហើយ​បាន​និយាយ​ថា​៖ «​មាន់​ដើរ​កាន់​តែ​ច្រើន​នឹងមានសាច់ដុំ​កាន់តែ​ធំ​។សាច់មាន់ជើងធំ ឬមាន់ Dong Tao អាចមានទម្ងន់រហូតដល់ 10 គីឡូក្រាម។ពេលវាកាន់តែធំ វាមានរសជាតិកាន់តែឆ្ងាញ់ កាន់តែផុយមិនស្វិត ហើយថែមទាំងមានកម្រិតជាតិខ្លាញ់ទាបទៀតផង។ពេលខ្លះគេយកសាច់មាន់នេះទៅស្ងោរស៊ុប ចៀន ចំហុយ ឆាជាមួយស្លឹកគ្រៃ។

លោក Le Van Luan ដែលបានទិញមាន់ពីលោក Hien ធ្វើជាអំណោយចុងឆ្នាំដល់ដៃគូអាជីវកម្ម និងធ្វើម្ហូបសម្រាប់ឳពុកម្ដាយចាស់ជរារបស់គាត់បាននិយាយថា “ផ្នែកដ៏ល្អបំផុតនៃសាច់មាន់ Dong Tao គឺស្បែកជើងរបស់វា។ជើងកាន់តែធំ រសជាតិកាន់តែឆ្ងាញ់” ។

ប្រភព៖ C N A ថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០២៣

Share

ព័ត៌មានទាក់ទង

Image