en     km
en     km

បក្សកាន់អំណាចប្ដឹងមន្ត្រីបក្សប្រឆាំង អាចប៉ះពាល់ដល់សិទ្ធិសេរីភាព ការបោះឆ្នោតឬទេ?

Share

លោក គង់ គាំ អ្នកនយោបាយចាស់វស្សា ដែលទើបក្លាយជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន កំពុងតែហ៊ុំព័ទ្ធទៅដោយបណ្ដឹងជាបន្តបន្ទាប់ពីគណបក្សប្រជាជនកម្ពុជា និងស្ថាប័នរដ្ឋាភិបាល។ បើរាប់ទាំងលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ គឺអ្នកនយោបាយជំនាន់មុនចំនួន៣នាក់ហើយបានរងនូវ

បណ្តឹង ក្នុងនោះមានលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន និងចុងក្រោយនេះគឺលោក គង់ គាំ ឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន។ ចំនួននេះ​ គឺមិនទាន់រាប់បញ្ចូលមេដឹកនាំគណបក្សប្រឆាំងដែលនៅក្រៅប្រទេស ដែលរងការផ្តន្ទាទោសពីតុលាការក្រុងភ្នំពេញផងទេ។ អ្នកជំនាញ និងអ្នកវិភាគនយោបាយ នៅកម្ពុជា បានបង្ហាញពីក្ដីបារម្ភ ជុំវិញទិដ្ឋាភាពនៃការព្រមាន និងការប្ដឹងពីសំណាក់គណបក្សកាន់អំណាចទៅលើអ្នកនយោបាយបក្សប្រឆាំងនេះ ខ្លាចក្រែងប៉ះពាល់ដល់សិទ្ធិសេរីភាព និងយុត្តិធម៌ក្នុងការបោះឆ្នោត ក្នុងពេលដ៏ខ្លីខាងមុខ។ លោក គីម ចាន់ចាវ រាយការណ៍

 

Share

ព័ត៌មានទាក់ទង

Image