ភ្នំពេញ៖ យ៉ាងយោចណាស់មានកម្មការិនីចំនួន ០៦នាក់ក្នុងចំណោមកម្មករ កម្មការិនីចំនួន៦៥នាក់ផ្សេងទៀត បានរងរបួសស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍លើជាតិលេខ ៥១ នៅចំណុចភូមិស្តុកស្លាត ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
ហេតុការណ៍ក្រឡប់រថយន្តដឹកកម្មករ កម្មការិនីនៅថ្ងៃទី១០ ខែធ្នូឆ្នាំ២០២៣នេះ បណ្តោលមកពីរថយន្តដឹកកម្មករ កម្មការិនី បើកវ៉ាជែងរថយន្ដសណ្ដោងរ៉ឺម៉កមិនប្រុងប្រយ័ត្ន និងបើកបរក្នុងល្បឿនលឿន។ នេះបើតាមការបញ្ជាក់ពីលោក សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ។
មកដល់ពេលនេះសមត្ថកិច្ចនគរបាលស្រុក និងជំនាញចរាចរណ៍ខេត្ដកំពង់ស្ពឺ កំពុងអន្ដរាគមន៍ជួយសម្រួល និងបញ្ជូនបងប្អូនទៅមន្ទីរពេទ្យ។
តាមការបញ្ជាក់ពីស្នងការនគរបាលខេត្តកំពង់ស្ពឺ អ្នករងរបួសពេលនេះ គ្មានបញ្ហារបួសធ្ងន់ធ្ងរនោះទេ។
Post Views: 133