en     km
en     km

របប​យោធា​មី​យ៉ាន់​ម៉ា​​ដោះលែង​អ្នកទោស​ជាង​៧.០០០​នាក់

Share

 

ទូរទស្សន៍រដ្ឋភូមា MRTV បានរាយការណ៍កាលពីថ្ងៃពុធទី៤ មករា ២០២៣ថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ានឹងដោះលែងអ្នកទោសចំនួន 7,012 នាក់ នៅថ្ងៃបុណ្យឯករាជ្យជាតិថថ្ងៃទី៤ មករា។

ជាធម្មតាអាជ្ញាធរភូមាដោះលែងអ្នកទោសនៅថ្ងៃបុណ្យឯករាជ្យជាតិពីការគ្រប់គ្រងរបស់អង់គ្លេស។ទូរទស្សន៍ភូមាបានផ្សាយថា ការលើកលែងទោសចុងក្រោយនេះ នឹងមិនមានអ្នកទោសពាក់ព័ន្ធនឹងទោស មនុស្សឃាត ការរំលោភ ឬពីបទពាក់ព័ន្ធនឹងគ្រឿងផ្ទុះ គ្រឿងញៀន និងអំពើពុករលួយនោះទេ។ការដោះលែងនេះគេនៅមិនទាន់ដឹងច្បាស់ថា​តើ​អ្នក​ជាប់​ឃុំ​ទាក់ទងនឹង​នយោបាយនឹង​ត្រូវ​បាន​ដោះលែងដែរឬយ៉ាងណានោះទេ។ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសមួយចំនួនដូចជា អង់គ្លេស និងកាណាដា បានដាក់ទណ្ឌកម្មលើរបបយោធាមីយ៉ាន់ម៉ា និងបុគ្គលដែលគេចាត់ទុកថាបានជួយរបបយោធាឱ្យឡើងកាន់អំណាច។ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីខែមុនបានអនុម័តដំណោះស្រាយស្ដីពីភូមាជាលើកដំបូងរបស់ខ្លួនក្នុងរយៈពេល 74 ឆ្នាំដោយទាមទារឱ្យបញ្ចប់អំពើហិង្សា និងឱ្យរបបយោធាដោះលែងអ្នកជាប់ឃុំនយោបាយទាំងអស់។លោកឧត្តមសេនីយ៍ Min Aung Hlaing បានវាយបកទៅលើអ្វីដែលលោកបាននិយាយថា “ការរំខានពីបរទេស និងអង្គការនានាចង់ធ្វើអន្តរាគមន៍កិច្ចការផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា”។ ទោះ​ជា​យ៉ាង​ណា របប​យោធា​ក៍មាន​ការ​គាំទ្រ​ពី​អន្តរជាតិ​មួយ​ចំនួនដូចជា ចិន រុស្ស៊ី និងឥណ្ឌាដោយបាន បោះឆ្នោតប្រឆាំងលើដំណោះស្រាយស្ដីពីភូមានៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីខែមុន។  អាស៊ានកំពុងខិតខំប្រឹងប្រែងរកសន្តិភាពផ្នែកការទូត ហើយឧត្តមសេនីយមីយ៉ាន់ម៉ាត្រូវបានរារាំងមិនឱ្យចូលរួមគ្រប់កិច្ចប្រជុំ ដោយសារតែការខកខានមិនបានគោរពការសន្យាដើម្បីចរចាជាមួយគូប្រជែង របស់លោកស្រី ស៊ូជី។

ឧត្តមសេនីយ Min Aung Hlaing បាននិយាយថ្លែងថា “ខ្ញុំចង់អរគុណដល់បរទេស និងអង្គការក្នុងតំបន់ និងអន្តរជាតិមួយចំនួន ដែលបានសហការជាវិជ្ជមានជាមួយយើង នៅខួបលើកទី 75 នៃទិវាបុណ្យឯករាជ្យជាតិ។លោក Min Aung Hlaing បាននិយាយនៅក្នុងសុន្ទរកថានៅរដ្ឋធានី Naypyitaw ថា “យើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសជិតខាង ដូចជាប្រទេសចិន ឥណ្ឌា ថៃ ឡាវ និងបង់ក្លាដែស។ យើងនឹងធ្វើការរួមគ្នាដើម្បីស្ថិរភាព និងការអភិវឌ្ឍន៍ព្រំដែន” ។

ប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពវឹកវរចាប់តាំងពីកងទ័ពបានឡើងដណ្ដើមអំណាចពីរដ្ឋាភិបាលរបស់លោកស្រី ស៊ូជី កាលពីថ្ងៃទី 1 ខែកុម្ភៈ ឆ្នាំ 2021 ដោយបានឃុំខ្លួនលោកស្រី និងមន្ត្រីផ្សេងទៀត និងបានបង្គ្រាបការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏ឃោរឃៅ និងបានជម្លៀសមនុស្សរាប់សែននាក់ទៀតផង។

ទន្ទឹមនឹងនេះលោកស្រី ស៊ូជី ថ្មីៗនេះត្រូវបានកាត់ទោសពីបទពុករលួយចំនួនប្រាំករណីនិងជាប់ពន្ធនា​គាររយៈពេលប្រាំពីរឆ្នាំបន្ថែមទៀត តែសហគមន៍អន្តរជាតិថាជាការកាត់ទោសបោកប្រាស់ដែលរៀបចំឡើងដើម្បីគំរាមកំហែងដល់ក្រុមអ្នកតស៊ូក្នុងស្រុក។លោកស្រី ស៊ូជី កំពុងត្រូវបានឃុំខ្លួនតែម្នាក់ឯងក្នុងពន្ធនា-​គារ​​ក្នុងទីក្រុងណៃពិដោ ហើយរបបយោធាអះអាងថាលោកស្រីបានទទួលដំណើរការរឿងក្ដីត្រឹមត្រូវតាមនីតិវិធីតុលាការឯករាជ្យ៕

 

ប្រភព៖ Reuters ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង

Image