en     km
en     km

ក្រសួងអប់រំកំណត់យកថ្ងៃនេះបើកបវេសសនកាលឆ្នាំសិក្សា២០២២-២០២៣

Share

ក្រសួងអប់រំយុវជន និងកីឡា បានកំណត់យកថ្ងៃទី២ ខែ មករា ឆ្នាំ២០២៣ នេះ ជាថ្ងៃបើកទំព័រនៃការសិក្សាថ្មីរបស់សិក្សានុសិស្សសម្រាប់ឆ្នាំ២០២២-២០២៣។ នាយករដ្ឋមន្ដ្រីកម្ពុជា សម្ដេច ហ៊ុន សែន បានអបអរថ្ងៃបើកបវេសនកាលនេះ ដោយថ្លែងអំណរគុណក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី មាតាបិតាសិស្ស អ្នកគ្រូ លោកគ្រូ ដែលបានពុះពារដោយស្មារតីទទួលខុសត្រូវ ក្នុងការធានាបាននូវដំណើរការរៀន និងបង្រៀនតាមគ្រប់រូបភាពក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងកូវីដ១៩ កន្លងមក។


នៅថ្ងៃនេះដដែល ថ្លែងនៃពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេនៃខេត្តក្រចេះ សម្ដេចបានរំពឹងថា គ្រូ និងសិស្ស នឹងមានសុវត្ថិភាពពីជំងឺកូវីដ៩។


យ៉ាងណាបើតាមសម្ដេច ហ៊ុន សែន បានអំពាវសូមឱ្យលោកគ្រូ អ្នកគ្រូ ព្រមទាំងដៃគូវិស័យអប់រំ អង្គការមិនមែនរដ្ឋាភិបាល និងសប្បុរសជននានា ដែលតែងតែរូមចំណែកកសាង និងអភិវឌ្ឍវិស័យអប់រំទាំងអស់ បន្ដជួយឧបត្ថម្ភ និងផ្ដល់កិច្ចសហការល្អតទៅទៀត ដើម្បីបុប្វហេតុនៃការអភិវឌ្ឍវិស័យអប់រំ បណ្ដុះបណ្ដាលមូលធនមនុស្សនៅកម្ពុជា៕

Share

ព័ត៌មានទាក់ទង

Image