en     km
en     km

នាយករដ្ឋមន្រ្តីបដិសេធគំនិតបណ្ឌិត សុខ ទូច ករណីចង់ឱ្យបើកប្រាក់ខែមន្រ្តីរាជការជាសាច់ប្រាក់ផ្ទាល់ដូចមុន

Share

ភ្នំពេញ៖ គំនិតរបស់លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា ដែលចង់ស្នើរាជរដ្ឋាភិបាលអាណត្តិថ្មីបើកប្រាក់បៀវត្តរ៍មន្រ្តីរាជការជាសាច់ប្រាក់ផ្ទាល់ដូចពីមុននោះ ត្រូវបានសម្តេច ហ៊ុន សែន បដិសេធចោលដោយអះអាងថា ដើរមិនទាន់សម័យកាលនិងបង្កការរាំងស្ទះដល់ដំណើរការការងារ។

ប្រសាសន៍សម្តេច ហ៊ុន​ សែន៖

ការថ្លែងរបស់នាយករដ្ឋមន្រ្តីនេះធ្វើឡើងក្នុងឱកាសចូលរួមបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ និងលេខ៣៣ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែបនៅថ្ងៃទី៣០ខែធ្នូនេះ។

ការថ្លែងបដិសេធគំនិតលើកឡើងរបស់លោកបណ្ឌិត សុខ ទូច នេះគឺសម្តេចឆ្លើយតបចំៗទៅការថ្លែងរបស់លោកបណ្ឌិត សុខ ទូច ដែលបានថ្លែងក្នុងវេទិកាមួយកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ។

ទាក់ទងរឿងនេះវិទ្យុស្រ្តីបានទាក់ទងលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជាតាមខ្សែទូរស័ព្ទតែប្រព័ន្ធទូរស័ព្ទត្រូវបានបិទ។

តែយ៉ាងណាឃ្លីបវីដេអូដែលនៅមានបង្ហោះលើទំព័រហ្វេសប៊ុករាជបណ្ឌិតសភាកម្ពុជានៅឡើយនោះ លោកបណ្ឌិត សុខ ទូច បានលើកឡើងពី ការបើកប្រាក់ខែជូនមន្រ្តីរាជការតាមប្រព័ន្ធធនាគារអាចនាំឱ្យកើតមានភាពពុករលួយ ដោយមន្រ្តីខ្លះបានទទួលប្រាក់ខែទាំងមិនបានបំពេញការងារ។

ប្រសាសន៍បណ្ឌិត សុខ ទូច៖

Share

ព័ត៌មានទាក់ទង

Image