en     km
en     km

សម្តេច ហ៊ុន សែន ឧបត្ថម្ភ​១០លានរៀលជូនស្រ្តីវ័យ៥៦ឆ្នាំម្នាក់ទើបប្រឡងធ្លាក់បាក់ឌុប

Share

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីបានឧបត្ថម្ភថវិកា ១០លានរៀល ជាការលើកទឹកចិត្តដល់អ្នកស្រី ហែម ស៊ីណាត អាយុ៥៦ឆ្នាំ ជាបេក្ខជនអាយុច្រើនជាងគេ ដែលទើបប្រឡងធ្លាក់ សម្រាប់ការប្រឡងសញ្ញាបត្រទុតិយភូមិ ឬបាក់ឌុប ឆ្នាំ២០២២។ នេះបើតាមសំណេររបស់សម្តេច ហ៊ុន សែន លើទំព័រហ្វេសប៊ុកនៅថ្ងៃទី២៦ ខែធ្នូឆ្នាំ២០២២នេះ។

អ្នកស្រី ហែម ស៊ីណាត អាយុ៥៦ឆ្នាំ មកពីភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ គឺជាបេក្ខជនអាយុច្រើនជាងគេ ក្នុងការប្រឡងសញ្ញាបត្រទុតិយភូមិ ឆ្នាំ២០២២នេះ។

អ្នកស្រី ហែម ស៊ីណាត អាយុ៥៦ឆ្នាំ មកពីភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។រូបភាពពីហ្វេសប៊ុកសម្តេច ហ៊ុន សែន។

 

ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប សម័យប្រឡង៖ ៥ ធ្នូ ២០២២ មានសិស្សជាប់៩០៩៥០នាក់ស្មើនឹង៧២.៣៣% ។សិស្សនិទ្ទេស Aមាន ចំនួន១០៤៩នាក់, និទ្ទេស B ចំនួន៧២៣២នាក់, និទ្ទេស C ចំនួន១៩០៥៣នាក់, និទ្ទេស D ចំនួន៣១១៦៦នាក់ និងនិទ្ទេស E ចំនួន៣២៤៥០នាក់។

ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី០៥ និងទី០៦ ខែធ្នូ ឆ្នាំ២០២២។៕

Share

ព័ត៌មានទាក់ទង

Image